• 2020-04-14 08:19:10
  • ផលិតផលថ្មី

BMW X6 និង 8 Series Gran Coupe ស៊េរីថ្មី មានលក់នៅកម្ពុជាជាផ្លូវការ

  • 2020-04-14 08:19:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ ក្រុមហ៊ុន BMW Asia និងក្រុមហ៊ុន HGB Group បានធ្វើការប្រកាសអំពីវត្តមាននៃរថយន្ត BMW 8 Series Gran Coupe ស៊េរីថ្មីសន្លាង ដែលជាម៉ូដែលរថយន្តស្ព័រដ៏ទំនើបបំផុត និងមានលក្ខណៈពិសេសប្លែកដាច់ពីរថយន្តផ្សេងៗទាំងអស់។ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏បានប្រកាសចេញនូវរថយន្ត BMW X6 ស៊េរីថ្មីសន្លាង ដែលជាម៉ូដែលរថយន្តដ៏ទំនើបប្រកបដោយភាពច្នៃប្រឌិតថ្មី និងយកលំនាំដ៏ពិសេសប្លែកអស្ចារ្យរបស់គ្រួសាររថយន្តប្រភេទ Sports Activity Coupe (SAC)។

១. BMW 8 Series Gran Coupe

ការរចនារូបរាងខាងក្រៅ៖ រូបរាងស្ព័រដ៏ល្អប្រណីត និងគួរឱ្យទាក់ទាញ

រចនាបថដោយបានច្របាច់បញ្ចូលគ្នានូវខ្សែបន្ទាត់ដ៏ច្បាស់ និងផ្ទៃរាងធំទូលាយ ដែលមើលទៅហាក់ដូចជានៅតាមខ្សែអំបោះតែមួយស្របតាមនិមិត្តសញ្ញាថ្មីនៃម៉ាក BMW នេះ បានធ្វើឱ្យរូបរាងខាងក្រៅរបស់រថយន្ត BMW 8 Series Gran Coupe កាន់តែមានសោភ័ណភាពប្លែកអស្ចារ្យទាំងភាពស្វាហាប់ និងភាពប្រណីតកម្រិតខ្ពស់បំផុតផងដែរ។

ការរចនាផ្នែកចំហៀងសងខាង និងផ្នែកខាងក្រោយរថយន្ត BMW 8 Series Gran Coupe ស៊េរីថ្មីសន្លាងនេះ ក៏បានធ្វើឱ្យរថយន្តនេះកាន់តែមានភាពពិសេសខុសប្លែកលើសពីរថយន្ត 8 Series ផ្សេងៗទៀតនៅក្នុងត្រកូលតែមួយផងដែរ។

ដោយសារតែស៊ុមកញ្ចក់ខាងមុខធំមានរាងខ្ពស់បន្តិច ទើបខ្សែដំបូលរបស់រថយន្តនេះ ក៏ត្រូវបានដំឡើងឱ្យខ្ពស់បន្តិចពោលគឺរហូតទៅដល់កៅអីខាងមុខ ធ្វើឲ្យបរិវេណផ្នែកខាងលើរបស់អ្នកបើកបរទាំងខាងមុខ និងខាងក្រោយគឺមានភាពទូលាយជាមុន។

ចង្កៀងឡាហ្សែខាងមុខរបស់ BMW មានលក្ខណ:ស្ដង់ដារដ៏មានឥទ្ធិពល

ចង្កៀងមុខភ្លោះតូចច្រឡឹងដ៏ស្រស់ស្អាតមានបំពាក់ខិតទៅខាងលើបន្តិច ហើយបានរំលេចចេញនូវរូបរាងដ៏ស្រស់ស្អាតនៃម៉ាកសញ្ញារបស់រថយន្តស៊េរីថ្មីសន្លាងនេះ អមជាមួយនឹងអំពូល LED ដែលបញ្ចេញពន្លឺភ្លើងសម្រាប់ការបើកបរពេលថ្ងៃ និងមុខងារចង្កៀងជះពន្លឺភ្លើងទាប/ខ្ពស់ចេញអំពូលភ្លើងទាំងសងខាង។ លើសពីនេះទៅទៀត រថយន្តនេះក៏មានបំពាក់មកជាមួយនូវចង្កៀងឡាហ្សែ BMW ស្ដង់ដារ ដែលមានភ្លើងភ្លឺប្រែប្រួលទៅតាមផ្លូវថ្នល់ និងមុខងារជះពន្លឺច្បាស់ល្អរហូតដល់ទៅចម្ងាយប្រមាណ ៦០០ ម៉ែត្រពីរថយន្ត។ ពិសេសជាងនេះទៅទៀតនោះ អំពូលភ្លើងពណ៌ខៀវដែលនៅខាងក្នុងចង្កៀងភ្លោះទាំងសងខាង បានឆ្លុះបញ្ចាំងពីបច្ចេកវិទ្យាភ្លើងបំភ្លឺទំនើបចុងក្រោយបំផុតផងដែរ។

ដំបូលធំទូលាយ និងស្ទាយខាងក្រោយប្លែកពិសេសដាច់គេអមជាមួយនឹងផ្ទាំងកញ្ចក់ដ៏ស្រស់ស្អាត

ចំណុចដ៏ពិសេសមួយទៀតរបស់រថយន្ត BMW 8 Series Gran Coupe ស៊េរីថ្មីសន្លាងនេះ គឺវាមានដំបូលកញ្ចក់ដ៏ធំទូលាយ ដែលជាកញ្ចក់មានលក្ខណៈពិសេសប្លែកពីរថយន្តស៊េរីផ្សេងទៀត។ ដំបូលកញ្ចក់នេះ គឺជាទម្រង់ផ្ទាំងកញ្ចក់វែងលាតសន្ធឹងចាប់ពីកញ្ចក់ខាងមុខ រហូតដល់បង្អួចខាងក្រោយ។ ផ្នែកខាងមុខនៃដំបូលរថយន្តនេះ គឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធអេឡិចត្រូនិច ដែលអ្នកបើកបរអាចបើក និងបិទដំបូលនោះដោយគ្រាន់តែចុចបញ្ជាលើប៊ូតុង ឬចុចកុងតាក់បញ្ជាពីចម្ងាយតែប៉ុណ្ណោះ។

ផ្នែកខាងក្នុង និង ឧបករណ៍

កាប៊ីន ប្រអប់បញ្ជា និងស៊ុមទ្វារ មានស្រោបខ្សែវែងចេញរាងគួរទាក់ទាញ។ អេក្រង់បញ្ជា និងផ្ទៃទ្វារខាងក្នុងរថយន្ត BMW 8 Series Gran Coupe ស៊េរីថ្មីសន្លាងនេះ គឺមានដេរភ្ជាប់ទៅដោយក្រណាត់ស្បែកទៅតាមស្ដង់ដារ។ ផ្ទៃស្រោបប្រព័ន្ធខ្យល់ចេញចូលចំហៀងព័ទ្ធជុំវិញ ហើយរុំព័ទ្ធដៃទ្វាររថយន្ត ក៏បានធ្វើឱ្យរថយន្តនេះមានលក្ខណៈជាឯកសណ្ឋានភាពផងដែរ ដោយធ្វើឱ្យដៃទ្វាររថយន្តមានលក្ខណៈល្អស្អាត។

កម្រិតភាពទូលាយ និង ផាសុកភាពដែលជាស្ដង់ដារថ្មីមួយសម្រាប់រថយន្ត BMW Coupe

ដោយបានពង្រីកប្រវែងគម្លាតកង់មុខ-ក្រោយបន្ថែម ២០១ មីលីម៉ែត្រទៅលើរថយន្ត BMW 8 Series Coupe ស៊េរីថ្មីសន្លាងនេះ និងបរិវេណទ្វារធំជាងមុននេះ ធ្វើឱ្យអ្នកអង្គុយខាងក្រោយទទួលបានអារម្មណ៍រីករាយជាមួយនឹងកន្លែងដាក់ជើងទូលាយក្នុងរថយន្ត BMW coupe នេះ ហើយអាចចេញ និងចូលក្នុងរថយន្តកាន់តែមានភាពងាយស្រួលថែមមួយកម្រិតទៀត។

ឧបករណ៍ស្ដង់ដារខ្ពស់បង្កើនភាពប្រណីត និងផាសុកភាព

វាមានកន្លែងដាក់កែវចំនួនពីរ មានរន្ធដោតភ្លើង 12V មានរន្ធដោត USB និងកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែសម្រាប់ស្មាតហ្វូនដែលបំពាក់ជាប់នឹងប្រអប់បញ្ជា។ រន្ធដោតភ្លើង និងរន្ធ USB ក៏មានបំពាក់នៅក្រោមកន្លែងដាក់ដៃ និងនៅផ្នែកខាងក្រោយផងដែរ។ រថយន្ត BMW 8 Series Gran Coupe ក៏មានបំពាក់បច្ចេកទេសបិទទ្វារស្រាលៗប្រកបដោយស្ដង់ដារផងដែរ។ កូនសោរថយន្ត BMW ដែលមានឈ្មោះថា BMW Display Key ក៏មានមកជាលក្ខណ:ស្តង់ដារ ដែលវាអាចបង្ហាញប្រាប់អ្នកបើកបរអំពីបរិមាណសាំងនៅសល់ក្នុងរថយន្ត ព្រមទាំងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងសេវានៅលើផ្ទាំងបង្ហាញរបស់កូនសោនោះ លើសពីនេះ វាក៏អាចប្រាប់អ្នកបើកបរ ថាតើទ្វារ និងបង្អួចរថយន្តត្រូវបានបិទ និងចាក់សោត្រឹមត្រូវហើយឬនៅផងដែរ។

មុខងារដ៏ស្ដង់ដារមួយចំនួនទៀតមានដូចជា តាបឡូបង្ហាញរស់រវើករបស់ BMW ដែលមានរួមបញ្ចូលនូវអេក្រង់ឌីជីថលសុទ្ធ រួមជាមួយនឹងប៊ូតុងបញ្ជា និងផ្ទាំងអេក្រង់បញ្ជាជាច្រើនទៀត ព្រមទាំងមានប្រព័ន្ធប្រាប់ទិស និងប្រព័ន្ធចាក់ភ្លេង Hard-Drive ដែលមានអង្គចងចាំទំហំ ២០ GB ទៀតផង។ ប្រព័ន្ធសំឡេងម៉ាក Harman Kardon កម្លាំង ៤៦៤ វ៉ាត់ និងស្ពីខ័រចំនួន ១៦ គ្រាប់។ ប្រព័ន្ធបញ្ជាសីតុណ្ហភាពស្វ័យប្រវត្តិទាំងបួនទីតាំង និងកញ្ចក់អាចការពារពន្លឺព្រះអាទិត្យ សម្រាប់បង្អួចចំហៀង និងបង្អួចក្រោយមានផ្ដល់ជូនយ៉ាងពិសេស។

ម៉ាស៊ីនស៊ីឡាំង៦ (V6) ថ្មី

ម៉ាស៊ីន V6 ចំណុះ ៣,០ លីត្រ ប្រើបច្ចេកវិទ្យាបច្ចេកវិទ្យាធឺបូ TwinPower មានទម្ងន់ស្រាលជាងម៉ាស៊ីនជំនាន់មុនចំនួន ៦ គីឡូក្រាម ហើយវាអាចបញ្ចេញកម្លាំងរហូតដល់ ៣៤០ សេះ។ រថយន្ត BMW 840i Gran Coupe ស៊េរីថ្មីនេះ ចំណាយពេលត្រឹមតែ ៥,២ វិនាទីប៉ុណ្ណោះ ក្នុងការបង្កើនល្បឿនពី ០ ទៅ ១០០ គ.ម/ម៉។

ម៉ាស៊ីនថ្មីនេះ បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាចង្កឹះលេខចុងក្រោយស៊េរី Steptronic Sport ប្រាំបីលេខ ដែលមានដងចង្កឹះលេខវែង និងទូលាយ ជួយកាត់បន្ថយការស៊ីប្រេង និងធ្វើឱ្យល្បឿនម៉ាស៊ីនកាន់តែធូរ ជាពិសេសនៅពេលកាច់ទៅលេខខ្ពស់។

ប្រព័ន្ធចង្កូតសកម្ម (Integral Active Steering) បន្ថែមភាពស្ទុះ និងលំនឹង

ប្រព័ន្ធចង្កូតសកម្ម ដែលបានភ្ជាប់មកជាមួយតាមលក្ខណៈស្ដង់ដារនៅក្នុងរថយន្ត BMW 840i Gran Coupe ធ្វើឱ្យការគ្រប់គ្រងរថយន្តនេះកាន់តែមានភាពងាយស្រួលថែមមួយកម្រិតទៀត បង្កើនភាពស្ទុះនៅពេលបើកបរក្នុងល្បឿនមធ្យម ហើយអាចជួយសម្រួលដល់អ្នកបើកបរក្នុងការប្ដូរគន្លង និងបត់ផ្លូវកោងក្នុងល្បឿនលឿនប្រកបដោយលំនឹង និងទំនុកចិត្តរបស់រថយន្តនេះតែម្ដង។ បន្ថែមពីនេះកង់ក្រោយ គឺមានលក្ខណ:ខុសៗគ្នាទៅតាមល្បឿនរបស់រថយន្ត ការបត់ក្នុងទិសដៅផ្ទុយពីកង់ខាងមុខក្នុងល្បឿនរហូតដល់ ៧២ គ.ម/ម៉ ហើយនៅក្នុងទិសតែមួយក្នុងល្បឿនលឿន។

មុខងារជំនួយការចត និងមុខងារជំនួយបើកថយក្រោយ

អ្នកបើកបររថយន្ត BMW 8 Series Gran Coupe ស៊េរីថ្មីសន្លាង ក៏ទទួលបាននូវមុខងារជំនួយជាច្រើន នៅពេលចត និងនៅពេលប្ដូរទិសដៅផងដែរ។ ក្នុងអំឡុងពេលបើកចូលចត ប្រព័ន្ធ PDC នឹងគ្រប់គ្រងលើល្បឿនហ្គ៊ែរ ហ្វ្រាំង និងចង្កូតក៏ដូចជាការប្ដូរហ្គ៊ែរផងដែរ។ ប្រព័ន្ធនេះ ក៏អាចប្រើប្រាស់ដើម្បីបើកចេញពីកន្លែងចតត្រង់ដោយស្វ័យប្រវត្តិផងដែរ។បន្ថែមពីនេះក៏មានមុខងារជំនួយបើកថយក្រោយ ដែលអាចជួយអ្នកបើកបរ នៅពេលបើកចេញពីកន្លែងចត និងផ្លាស់ទីក្នុងស្ថានភាពផ្លូវចង្អៀត។

២. BMW X6

ប្រព័ន្ធសមាមាត្របែបឌីណាមិចដែលបង្កើនលក្ខណៈពិសេសបែបរថយន្តស្ព័រ

រថយន្ត BMW X6 ស៊េរីថ្មីសន្លាងនេះ រចនាឡើងដោយបានពង្រីកតួចំហៀងផ្នែកខាងក្រោយប្រវែង ២៦ មីលីម៉ែត្រ វែងជាម៉ូដែលមុនៗ (កើនដល់ ៤៩៣៥ មីលីម៉ែត្រ) និងបានពង្រីកទំហំទទឹងប្រវែង ១៥ មីលីម៉ែត្រ (កើនដល់ ២០០៤ មីលីម៉ែត្រ) បន្ថែមទៀត ចំណែកកម្ពស់របស់រថយន្តស៊េរីថ្មីនេះគឺទាបជាងរថយន្តម៉ូដែលមុនៗ ៦ មីលីម៉ែត្រ (១៦៩៦ មីលីម៉ែត្រ) ហើយមិនត្រឹមតែប៉ុណ្ណោះ រថយន្ត BMW X6 នេះក៏បានរចនាដោយគួបផ្សំប្រព័ន្ធសមាមាត្របែបឌីណាមិច (dynamically stretched proportions) ជាមួយនឹងរូបរាងដ៏រឹងមាំយ៉ាងល្អប្រណីតផងដែរ។ ចំណែកឯប្រវែងគម្លាតកង់មុខ-ក្រោយរបស់រថយន្តនេះវិញ ក៏ត្រូវបានពង្រីកប្រវែង ៤២ មីលីម៉ែត្រ ដែលពេលនេះមានប្រវែង ២៩៧៥ មីលីម៉ែត្រ។

ចំណុចគួរឱ្យទាក់ទាញខ្លាំងបំផុតមួយទៀតរបស់រថយន្តនេះគឺនៅផ្នែកខាងមុខរថយន្ត ដោយមានប៉ាណាខាងមុខរថយន្ត BMW មានទំហំធំ និងស្រោបស៊ុមតែមួយ ហើយគែមខាងក្រៅនៃប៉ាណាខាងមុខនេះ បានរចនាឱ្យលយចេញចំហៀងរហូតទៅក្បែរនឹងចង្កៀងមុខ យ៉ាងប្រណីតជាទីបំផុត។ ប្រសិនបើនិយាយអំពីចង្កៀងឡាហ្សែ LED របស់រថយន្តនេះវិញគឺថា ចង្កៀងឡាហ្សែរបស់រថយន្ត BMW ដែលអាចជះពន្លឺមើលបានឆ្ងាយនេះ បានបំពាក់ទៅដោយមុខងារជះពន្លឺខ្ពស់មិនចាំងភ្នែកកម្រិតបច្ចេកវិទ្យាទំនើបចុងក្រោយ ហើយចង្កៀងរថយន្តនេះអាចជះពន្លឺបានរហូតទៅដល់ចម្ងាយ ៥០០ ម៉ែត្រឯណោះ។

ផ្នែកខាងក្នុងរថយន្ត៖ បរិយាកាសបែបរថយន្តស្ព័រដ៏ល្អឯក

ទីតាំងរបស់អ្នកបើកបរនៅក្នុងរថយន្តនេះ បានរៀបចំ និងរចនាឡើងដោយបំពាក់ទៅដោយកុងតាក់បញ្ជាពេញលេញ ដែលការបំពាក់ឈុតបញ្ជាទាំងនេះ ជួយធ្វើឱ្យអ្នកបើកបរអាចផ្ដោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការបើកបរ។ លើសពីនេះទៅទៀត ផ្នែកខាងក្នុងនៃរថយន្ត BMW X6 ស៊េរីថ្មីនេះ ក៏មានបំពាក់ទៅដោយពូក Vernasca យ៉ាងល្អប្រណីតកម្រិតស្តង់ដារខ្ពស់ផងដែរ។

មិនតែប៉ុណ្ណោះ រថយន្តស៊េរីទំនើបចុងក្រោយនេះក៏មានបំពាក់នូវកុងតាក់បញ្ជាសីតុណ្ហភាពស្វ័យប្រវត្តិបួនទីតាំង កន្លែងដាក់កែវឱ្យក្តៅ ដំបូលកញ្ចក់អាចមើលទេសភាពបាន ព្រមទាំងកញ្ចប់ទឹកអប់ក្នុងរថយន្តដ៏ល្អឯកទៅតាមស្ដង់ដារកំណត់ផងដែរ។

កម្លាំងម៉ាស៊ីនខ្លាំងចាប់តាំងតែពីពេលបញ្ឆេះម៉ាស៊ីនភ្លាម

រថយន្ត BMW X6 ស៊េរីថ្មីសន្លាងនេះបានបំពាក់ម៉ាស៊ីនសាំងបច្ចេកវិទ្យាចុងក្រោយ ពោលគឺម៉ាស៊ីនសាំងប្រាំមួយស៊ីឡាំង (straight-six petrol unit) ដោយមានកម្លាំង ៣៤០ សេះ។ រថយន្តនេះមានប្រអប់លេខ Steptronic 8 លេខ ហើយប្រព័ន្ធបើកកង់ទាំងអស់ (AWD) ដ៏ឆ្លាតវៃជួយបង្កើនកម្លាំងកន្ត្រាក់បន្ថែមទៀតដើម្បីឱ្យរថយន្តនេះកាន់តែមានសន្ទុះខ្លាំងជាងមុន ភាពរហ័សរហួន និងលំនឹងតាមទិសដៅបើកបរ។

ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតនៃប្រព័ន្ធ BMW xDrive បានបែងចែកកម្លាំងរមួលរថយន្តទៅកាន់កង់មុខ និងកង់ក្រោយដែលអាចប្រែប្រួល និងស្របតាមស្ថានភាពផ្លូវជាក់ស្ដែង ហើយមានតែរថយន្តនេះប៉ុណ្ណោះដែលមានលក្ខណៈកាន់តែពិសេសច្បាស់លាស់ និងអាចរក្សាល្បឿនដ៏អស្ចារ្យបែបនេះបាន។

ប្រព័ន្ធជំនួយការបើកបរច្នៃប្រឌិតថ្មីផ្ដល់ជូននូវមុខងារថ្មីៗជាច្រើន

លក្ខណៈបច្ចេកទេសស្ដង់ដារសម្រាប់រថយន្ត BMW X6 ស៊េរីថ្មីសន្លាងនេះ រួមមាន ប្រព័ន្ធគ្រប់គ្រងល្បឿន (Cruise Control) ជាមួយនឹងមុខងារហ្វ្រាំង និងប្រព័ន្ធបញ្ជូនសញ្ញាព្រមានការបុក និងអ្នកថ្មើរជើង ជាមួយប្រព័ន្ធជំនួយការចាប់ហ្រ្វាំង (City Braking) ដែលផ្ដល់សញ្ញាឱ្យអ្នកបើកបរបានដឹងនៅពេលរថយន្តចាប់បានថាមានអ្នកជិះកង់នៅខាងមុខ។ ប្រព័ន្ធគ្រប់គ្រងល្បឿនសកម្ម (Cruise Control Active) ដែលមានមុខងារឈប់ & ទៅ (Stop & Go) ក៏ជាជម្រើសមុខងារសម្រាប់រថយន្តនេះផងដែរ។ ប្រព័ន្ធជំនួយបើកថយក្រោយ (Reversing Assistant) ដែលជួយអ្នកបើកបរនៅពេលចេញពីកន្លែងចតរថយន្ត និងបើកចេញពីកន្លែងដែលចង្អៀត ដែលបង្ហាញអំពីជំហានថ្មីមួយទៀតនៃការបើកបរដោយស្វ័យប្រវត្តិ។

ដើម្បីដឹងកាន់តែច្បាស់អំពីរថយន្ត BMW 8 Series Gran Coupe ស៊េរីថ្មីសន្លាង និងរថយន្ត BMW X6 ស៊េរីថ្មីសន្លាង អាចមកទស្សនា និងស្វែងយល់បន្ថែមនៅក្នុងអគារតាំងបង្ហាញរបស់ក្រុមហ៊ុន HGB Group ដែលកំពុងមានដាក់តាំងរថយន្តនេះផ្ទាល់។

សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងលេខ 078 90 90 90 ឬទៅអគារតាំងរថយន្ត ស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ជិតក្រសួងពាណិជ្ជកម្ម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ៕

អត្ថបទ៖ សុខហេង

មតិយោបល់