• 2020-04-14 06:10:34
  • ព័ត៌មាន

Ford យកបច្ចេកវិទ្យាឡានភីកអាប់ F-150 មកបង្កើតឧបករណ៍ជំនួយផ្លូវដង្ហើមអ្នកជំងឺកូវីដ១៩

  • 2020-04-14 06:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ចន្ទ ក្រុមហ៊ុន​រថយន្ត​របស់​អាមេរិក Ford បាន​ប្រកាស​អំពី​ការ​ពង្រីក​បន្ថែម​ទៀត​លើ​ផ្នែក​បច្ចេកវិទ្យា​សុខាភិបាល ដើម្បី​ជួយ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ដែល​កំពុង​វាយ​លុក​ខ្លាំង។

ឧបករណ៍​ការពារ​មុខដែល Ford ផលិត

បន្ថែម​ពី​លើ​​ឧបករណ៍​ការពារ​មុខ ម៉ាស និង​​ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម​នោះ ឧបករណ៍​ចុង​ក្រោយ​មួយ​ទៀត​គឺ​ជា​ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម​ដំណើរ​ការ​ដោយ​អាគុយ​ ដែល​ជា​ការ​សហការ​ផលិត​ឡើង​រវាង​ Ford និង 3M ដោយ​នឹង​ផលិត​ចាប់​ពី​​ថ្ងៃ​ទី ១៤ ខែ​មេសា។ ក្រុមហ៊ុន Ford ក៏​បាន​សុំ​ឲ្យ​ Thermo Fisher Scientific ជួយ​បង្កើត​ឧបករណ៍​តេស្ត​ជំងឺ​កូវីដ​១៩​ផង​ដែរ។

Ford បាន​ប្រាប់​ថា​ឧបករណ៍​ជំនួយ​ដង្ហើម​ថ្មី​នេះ អាច​មាន​បំពាក់​នូវ​របាំង​ការពារ​មុខ​ដើម្បី​ការពារ​ក្បាល និង​ស្មា​របស់​បុគ្គលិក​ពេទ្យ ដោយ​មាន​នូវ​ប្រព័ន្ធ​​ចម្រោះ​​មាន​ប្រសិទ្ធភាព​ខ្ពស់​អាច​ផ្ដល់​នូវ​ខ្យល់​បរិសុទ្ធ​បាន​រហូត​ដល់​ ៨ ម៉ោង​ឯណោះ។ ឧបករណ៍​នេះ​ដែរ​គឺ​មាន​ប្រើ​ប្រាស់​នូវ​ឧបករណ៍​បាញ់​ខ្យល់​ ​ស្រដៀង​នឹង​អ្វី​ដែល Ford ប្រើ​លើ​​កៅអី​​មាន​ខ្យល់​បាញ់​ចេញ​​ដែល​មាន​លើ​​រថយន្ត​ភីកអាប់ F-150៕​​​​​​​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់