• 2020-04-14 04:17:22
  • ព័ត៌មាន

ឃ្លាននៅ? អំឡុងកូវីដ អត់ចេញពីផ្ទះក៏មិនស្រេ្តស បើចេះប្រើអេបទំនើបនេះសព្វ

  • 2020-04-14 04:17:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នគ្រប់គ្នាកំពុងនៅក្នុងផ្ទះ រក្សាអនាម័យខ្ពស់ ថែទាំសុខភាពឲ្យរឹងមាំដើម្បី ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់រដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក ។ ក្រុមហ៊ុនជាច្រើនក៏បានអនុញ្ញាតិឲ្យបុគ្គលិកធ្វើការងារពីផ្ទះ ហើយតាមហាង និងផ្សារទំនើបមួយចំនួន បានចាប់ផ្តើមបង្កើតឲ្យមានសេវាទិញតាមអនឡាញ និងដឹកជញ្ជូនដល់ផ្ទះ ដោយការចាប់ដៃគូជាមួយក្រុមហ៊ុនសេវាដឹកជញ្ជូនដែលធានាទំនុកចិត្តខ្ពស់។

ជាក់ស្តែងសេវាដឹកជញ្ជួនដែលមានបទពិសោធន៍ជាងគេ និងល្បីឈ្មោះក្នុងទីផ្សារបច្ចុប្បន្ននៅកម្ពុជា Nham24 បានដាក់ចេញគោលការណ៍រក្សាសុវត្ថិភាព ទាំងចំពោះអតិថិជន និង បុគ្គលិកខ្លួន យ៉ាងតឹងរឹងដើម្បីការពារពីការឆ្លងកូវីដ ដូចជា ត្រូវលាងសម្អាតដៃរាល់ពេលចាប់កាន់ថង់ម្ហូបអាហារ ឬ ទំនិញរបស់ភ្ញៀវ ,ពាក់ម៉ាស , ជូតសម្អាតប្រអប់ដាក់ទំនិញជាប្រចាំ និង រក្សាគម្លាតយ៉ាងហោចណាស់ ២ម៉ែត្រពីអតិថិជន ,ព្រមទាំងណែនាំឲ្យអតិថិជនប្រើសេវាទូទាត់តាមអនឡាញផងដែរ។

ចង់ច្បាស់សូមមើលវីដេអូ ៖

មិនបាច់ខ្វល់រឿងអាប់លុយ និងរាប់កាក់សេនទៀតទេ ពិសេសអាចការពារខ្លួនពីការប៉ះពាល់មេរោគតាមរយៈក្រដាសប្រាក់បាន ១០០% ដោយការប្រើសេវាទូទាត់តាមអនឡាញ ដែលធានាសុវត្ថិភាពបំផុត មានក្នុងអេប Nham24 ដូចជា ABA Pay, Pipay , SmartLuy និង Wing ហើយគ្រាន់តែរង់ចាំទទួលទំនិញជាការស្រេច។

ជាមួយកិត្តិនាមជាយូរឆ្នាំរបស់ Nham24 អ្នកមិនចាំបាច់ព្រួយបារម្ភឡើយថា បង់ប្រាក់រួច ខ្លាចមិនបានទំនិញ។ជាក់ស្តែងបន្ទាប់ពីចុចកុម្ម៉ង់រួច ខាងក្រុមការងារនឹងទាក់ទងបញ្ជាក់ពីរយៈពេលដឹកជូន មិនឲ្យអតិថិជនរង់ចាំដោយគ្មានដំណឹងឡើយ។

(រូបភាព ៖ Ishikawa)

ទោះនៅតែក្នុងផ្ទះ ក៏ត្រូវចេះរៀបចំជីវិតឲ្យមានសេចក្តីសុខ និងស្កប់ស្កល់ផង ទើបមិនធុញទ្រាន់ និងតប់ប្រមល់ បើទោះមានកូវីដ ។ អ្នកអាចចូលអេប Nham24 ឥលូវនេះ ធ្វើ​ឲ្យអ្នកមានអារម្មណ៍​ដូច​កំពុងដើរក្នុងផ្សារទំនើបដ៏ធំសម្បើមមួយ ដែលបានប្រមូលផ្តុំ ដោយ​ហាងអាហារ និងផ្សារលក់ទំនិញ បន្លែ ផ្លែ ឈើ សាច់ សរុបដល់ទៅ ២០០០ នៅកម្ពុជាដាក់ក្នុងទូរស័ព្ទដៃលោកអ្នក ដូចជា ៖ Express [សេវាដឹកជញ្ជូនអីវ៉ាន់រហ័សទាន់ចិត្ត] , Food [ម្ហូប និងភេសជ្ជៈ ] , Grocery [របស់ប្រើប្រាស់ និង គ្រឿងទេសធ្វើម្ហូប បន្លែ ត្រី សាច់ ស្រស់ៗ] , Flower shop [ហាងផ្កា] , Bakery [ហាងនំប៉័ង] , Alcohol [គ្រឿងស្រវឹង] , និងទំនិញរាល់ម៉ឺនមុខក្នុងផ្សារទំនើប ជីបម៉ុង និង អ៉ីអន។

ចង់ច្បាស់ Nham24 មានដៃគូសម្បូរបែប ច្រើនមុខប៉ុណ្ណា សូមដោនឡូតអេប Nham24 ក្នុង Play storeApp Store ឬ ចូលមើលក្នុងហ្វេសប៊ុក Nham24ឥលូវនេះ។

ចង់បានអីក៏មាន មិនបាច់ចេញក្រៅទិញដោយផ្ទាល់ទេ គ្រាន់តែចូលមើលក្នុងអេប Nham24 ចុចទិញ នឹងទទួលបានសេវាដឹកជូនយ៉ាងឆាប់រហ័ស ក្នុងតម្លៃ ចាប់ពី ៤ពាន់រៀលប៉ុណ្ណោះ ។

បើមិនទាន់ធ្លាប់ប្រើទេ សូមសាកល្បងម្តងទៅ ងាយស្រួលខ្លាំងណាស់ ពិសេសចំណេញទាំងពេលវេលា និងថវិកា ព្រោះហាងមួយចំនួនមានផ្តល់ការបញ្ចុះតម្លៃថែមទៀតផង។

ឈរជើងរឹងមាំ និងទទួលបានទំនុកចិត្តពីអតិថិជន ក៏ដូចជាដៃគូរសហការតាមហាងធំៗ លើសេវាដឹកជញ្ជូន ព្រោះបុគ្គលិកដឹកជញ្ជូនរបស់ Nham24 ត្រូវបានហ្វឹកហាត់ប្រកបដោយវិជ្ជាជីវៈមុនចេញធ្វើការងារ ហើយប្រព័ន្ធគ្រប់គ្រង និងទំនាក់ទំនងរវាងក្រុមការងារ និងដៃគូអាជីវកម្មច្បាស់លាស់ ដែលមិនធ្វើឲ្យយឺតយ៉ាងដល់ការដឹកទំនិញជូនអតិថិជន៕

អត្ថបទ៖ លីដា

មតិយោបល់