• 2020-04-13 04:38:00
  • ព័ត៌មាន

MG ផ្ដល់ការបញ្ចុះតម្លៃជាពិសេសសម្រាប់បុគ្គលិកសុខាភិបាលប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

  • 2020-04-13 04:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជួយ​បុគ្គលិក​សុខាភិបាល​ផ្នែក​ថែ​ទាំ​សុខភាព​ឲ្យ​ឆ្លង​កាត់​គ្រា​លំបាក​មួយ​នេះ ហើយ​ក៏​ដើម្បី​អរគុណ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ក្រុមហ៊ុន​រថយន្តMGបាន​រៀប​ចំ​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​ស​ម្រាប់​បុគ្គលិក​ដែល​បាន​បំពេញ​ភារកិច្ច​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងវីរុស​កូរ៉ូណា​នេះ។

បន្ទាប់​ពី​ក្រុម​ទូរគមនាគមន៍​ដ៏​ធំ​បាន​ផ្តល់​ជូន​យ៉ាង​ពិសេស​ដល់​បុគ្គលិក​សុខាភិបាល​ផ្នែក​ថែទាំសុខភាព ឥឡូវ​នេះ​ក្រុមហ៊ុនMGដែល​ជា​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​ថ្មី​បាន​កំពុង​ផ្តល់​ជូន​មុន​គេ ដើម្បី​ជា​មធ្យោបាយ​សម្រាប់​អ្វី​ដែល​ពួក​គេ​ត្រូវការ។ ការ​ធ្វើ​ដំណើរ​គឺ​ជា​ផ្នែក​សំខាន់​មួយ​ដែល​អាច​ឲ្យ​ពួកគេ​កាត់​បន្ថយ​សម្ពាធ​ពី​ការ​ធ្វើ​ការ​ដ៏​លំបាក​របស់​ពួកគេ។ MG ចង់​ឱ្យ​ពួក​គេ​ទទួល​បាន​ប្រណីតភាព​នៃ​ភាព​ឯកជន​និង​សុវត្ថិភាព​ពី​រថយន្ត​ម៉ាកMG​បន្ទាប់​ពី​ពួក​គេ​បានបញ្ចេញកម្លាំងពលកម្មនៃការងាររបស់ពួកគេ។

នាយកគ្រប់គ្រងប្រតិបត្តិក្រុមហ៊ុនរថយន្ត MG មានប្រសាសន៍ថា ៖ “ តួនាទី​របស់​យើង​ខ្ញុំ​ដែល​ជា​ម៉ាក​រថយន្ត​នាំ​ចូល​ពី​បរទេស​គឺ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ជាតិសម្រាប់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ​កូរ៉ូណា​នេះ។”

ក្រុមហ៊ុន​រថយន្ត​ MGនឹង​ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​បន្ថែម 2000$ លើ​រថយន្ត​ប្រភេទ SUV របស់​ពួកគេ​សម្រាប់​បុគ្គលិកសុខាភិបាលដែលបានធ្វើការ​បំពេញ​ភារកិច្ច​ផ្នែក​ថែទាំសុខភាពទាំងអស់៕

មតិយោបល់