• 2020-04-13 04:18:10
  • ព័ត៌មាន

រថយន្ត Mazda3 ស៊េរីថ្មី ឈ្នះពានរង្វាន់ការរចនាល្អដាច់គេលំដាប់ពិភពលោក ប្រចាំឆ្នាំ2020

  • 2020-04-13 04:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី ០៩មេសា ២០២០​ ម៉ោង ៩ព្រឹក សារព៌ត័មានពីទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនបានធ្វើការផ្សព្វផ្សាយអំពី រថយន្ត Mazda3 ស៊េរីថ្មីទំនើបចុងក្រោយ បានឈ្នះពានរង្វាន់ការរចនារថយន្តល្អផ្ដាច់គេលំដាប់ថ្នាក់ពិភពលោកប្រចាំឆ្នាំ 2020 ដែលជាពានរង្វាន់ដ៏វិសេសវិសាលមួយរបស់កម្មវិធីពានរង្វាន់រថយន្តពិភពលោក (WCA)។ រថយន្ត Mazda3 ស៊េរីថ្មីនេះ គឺជារថយន្តទីពីរហើយ​ ដែលបានឈ្នះពានរង្វាន់នៃការរចនារថយន្តល្អផ្ដាច់គេ លំដាប់ថ្នាក់ពិភពលោក​ប្រចាំឆ្នាំ បន្ទាប់ពីរថយន្ត Mazda MX-5 (ដែលនៅប្រទេសជប៉ុនគេនិយមហៅថា Roadster) ដែលឈ្នះពានរង្វាន់នេះកាលពីឆ្នាំ2016។

កម្មវិធីពានរង្វាន់រថយន្តពិភពលោក (WCA) នេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2004 ដោយក្រុមការងារសារព័ត៌មានរថយន្តអន្តរជាតិមួយក្រុម ហើយគណៈកម្មការវិនិច្ឆ័យសម្រាប់ឆ្នាំនេះ មានសមាសភាពជាអ្នកសារពត៌មានចំនួន 86 រូប មកពីបណ្ដាប្រទេសចំនួន 25 ផ្សេងៗគ្នា។ លទ្ធផលចុងក្រោយនៃកម្មវិធីនេះត្រូវបានប្រកាសនៅក្នុងកម្មវិធីពានរង្វាន់រថយន្តពិភពលោក (WCA) នៅទីក្រុងតូរ៉ុនតូ នាថ្ងៃទី08 ខែមេសា ម៉ោងក្នុងតំបន់។

ដើម្បីសម្រេចឱ្យបានតាមគោលគំនិតនៃការរចនាម៉ូតរថយន្តរបស់ក្រុមហ៊ុន Mazda ពោលគឺ “រថយន្តជាសិល្បៈ”​ ទើបបានជារថយន្ត Mazda3 ស៊េរីថ្មីនេះ ត្រូវបានរចនាឡើងទៅតាមរចនាបថ KODO ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ ដោយមានចំណាប់អារម្មណ៍ខ្លាំងទៅលើស្នាដៃសោភ័ណវិទ្យារបស់ប្រទេសជប៉ុន ក្រុមហ៊ុន Mazda បានអនុវត្តនូវវិធីសាស្ត្រ “តិចតែមានគ្រប់បែបយ៉ាង” នៅពេលរចនារថយន្ត Mazda3 ស៊េរីថ្មីនេះឡើង ហើយបានដកចេញនូវផ្នែកមិនចាំបាច់មួយចំនួនចេញពីទម្រង់រថយន្តផងដែរ។

លទ្ធផលដែលទទួលបានពីការអនុវត្តវិធីសាស្ត្រនេះ គឺជារចនាបថដ៏វិសេសវិសាលមួយ ដែលពោរពេញទៅដោយពន្លឺភ្លឺចិញ្ចាច បូករួមជាមួយនឹងស្រមោលនៃពណ៌រថយន្តរត់ប្រដេញគ្នាពេញមួយតួរថយន្តដ៏រលើបរលោង ធ្វើឱ្យរថយន្តនេះបង្ហាញចេញនូវលក្ខណៈធម្មជាតិ និងភាពរស់រវើកដ៏អស្ចារ្យរបស់ខ្លួន។ លើសពីនេះទៅទៀត បើទោះបីជាឈ្មោះម៉ូដែលរថយន្តនេះដូចគ្នាក៏ពិតមែន ប៉ុន្តែរថយន្តប្រភេទ hatchback និង sedan មានលក្ខណៈពិសេសប្លែករៀងៗខ្លួន ដោយការរចនាម៉ូតរបស់រថយន្តប្រភេទ hatchback គឺមានលក្ខណៈគួរឱ្យទាក់ទាញ ហើយម៉ូដែលប្រភេទ sedan គឺមានលក្ខណៈទំនើបស៊ីវិល័យ។

ក្រុមហ៊ុន Mazda ប្រារព្ធខួបមួយរយឆ្នាំនៃការចាប់បដិសន្ធិនៅឆ្នាំនេះ ដោយក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនតែងតែខិតខំប្រឹងប្រែងផលិតនូវរថយន្តដ៏ល្អប្រណីត ដែលផ្ដល់នូវបទពិសោធន៍បើកបរដ៏រីករាយក្នុងគោលបំណងធ្វើឱ្យជីវិតរស់នៅរបស់អតិថិជនគ្រប់រូបកាន់តែមានភាពស៊ីវិល័យពីមួយជំនាន់ទៅមួយជំនាន់។ នៅក្នុងសតវត្សរ៍ជាបន្តបន្ទាប់នេះ ក្រុមហ៊ុននឹងនៅតែ​បន្តប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងបង្កើតនូវផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ការរចនាទាន់សម័យ បច្ចេកវិទ្យាទំនើប និងបទពិសោធន៍ស៊ីវិល័យ បន្តទៀត ដើម្បីផ្ដល់ជូននូវលក្ខណៈពិសេស​ថ្មីៗដែលអតិថិជនជាអ្នកនិយមស្រឡាញ់រថយន្ត ប្រាកដជាចង់ថែរក្សាទុកជាកេរ្ដិ៍ដំណែល និងបន្តប្រើប្រាស់រថយន្តរបស់យើងឱ្យបានយូរអង្វែងតាមដែលអាចធ្វើទៅបានជាក់ជាមិនខាន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ផ្ទះលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ / ផ្ទះលេខ ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ

លេខទូរសព្ទ៖ 095 999 599 / 095 999 699 / 023 995 567 / 023 995 678 / 023 988 881 / 023 999 678 ឬចូលទៅផេកហ្វេសប៊ុក Mazda Cambodia៕

មតិយោបល់