• 2020-04-13 03:13:45
  • ព័ត៌មាន

Bugatti ចេញលក់នាឡិកាដៃ មានបំពាក់ម៉ាស៊ីន១៦ស៊ីឡាំង តែតម្លៃញាក់សាច់!

  • 2020-04-13 03:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនជំនាញផលិតនាឡិកាដៃដ៏ល្បីឈ្មោះ Jacob & Co បានសហការណ៍ជាមួយក្រុមហ៊ុន Bugatti ដោយដាក់បង្ហាញនូវនាឡិកាដៃដ៏ប្រណីត និងថ្លៃបំផុតមួយ ដែលផលិតតាមរថយន្ត Bugatti Chiron។

រថយន្ត Bugatti Chiron

នាឡិកាដៃនោះត្រូវបានគេឲ្យឈ្មោះថា Bugatti Chiron Tourbillon ដែលវាចំណាយពេល ១ឆ្នាំដើម្បីផលិតបានមួយគ្រឿង និងមានបំពាក់ម៉ាស៊ីនទំហំ ១៦ស៊ីឡាំង (W16) ដូចរថយន្ត Bugatti Chiron នៅក្នុងនោះទៀតផង។

មិនតែប៉ុណ្ណោះ ម៉ាស៊ីនខ្នាតតូចដែលផលិតដ៏ផ្ជិតផ្ជង់ និងយ៉ាងលម្អិតនោះ មានស៊ីឡាំងទាំង១៦ ដែលធ្វើការចុះឡើងៗ ដូចម៉ាស៊ីនរថយន្តពិតប្រាកដអីចឹង។

គួរឲ្យដឹងថា ក្រុមហ៊ុននាឡិកាដៃខាងលើមានបំណងចង់ផលិត Bugatti Chiron Tourbillon តែត្រឹម ២៥០គ្រឿងប៉ុណ្ណោះ ហើយដាក់លក់ក្នុងមួយគ្រឿងតម្លៃ ២៨០ ០០០ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់