• 2020-04-13 03:07:00
  • ហាងឆេងផលិតផល

មិនធម្មតា! Google ទម្លាក់តម្លៃត្រកូល Pixel រហូតដល់ ៣០០ដុល្លារ

  • 2020-04-13 03:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Store នៅ​សហរដ្ឋអាមេរិក​នា​ថ្ងៃ​នេះ​បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​ត្រកូល Pixel 4 របស់​ខ្លួន​រហូត​ដល់ ៣០០ដុល្លារ ទាំង​សម្រាប់ Pixel 4 ធម្មតា និង Pixel 4 XL។

Pixel 4 ទំហំ ៦៤GB នា​ពេល​នេះ​គឺ​មាន​តម្លៃ​ ៤៩៩ដុល្លារ ខណៈ​ទំហំ ១២៨GB គឺ​មាន​តម្លៃ ៥៩៩ដុល្លារ។ ចំណែក Pixel 4 XL ទំហំ ៦៤GB​ វិញ​មាន​តម្លៃ​ ៥៩៩ដុល្លារ ហើយ​ ៦៩៩ដុល្លារ​ជា​តម្លៃ Pixel 4 XL ទំហំ ១២៨GB។

ការ​ចុះ​តម្លៃ​នេះ​គឺ​មាន​សម្រាប់​តែ​ Pixel 4 ប្រភេទ Unlock តែ​ប៉ុណ្ណោះ ដែល​មាន​បញ្ចុះ​តម្លៃ​រហូត​ដល់​ថ្ងៃ​ទី ៩ ខែ​ឧសភា​ខាង​មុខ​នេះ។ មាន​ហាង​លក់​រាយ​ដទៃ​ទៀត​គឺ​មាន​ដាក់​លក់ Pixel 4 ក្នុង​តម្លៃ​ទាប​ជាង​នេះ ប៉ុន្តែ​នេះ​គឺ​ជា​ការ​ចុះ​ថ្លៃ​ធំ​បំផុត​មួយ​ពី Google Store៕​

ប្រភព៖ 9to5google ប្រែ​សម្រួល៖ សុខហេង

មតិយោបល់