- 2020-04-10 07:58:53
- ព័ត៌មាន
ច្បាស់ហើយ! លក្ខណៈសម្បត្តិរបស់ Google Pixel 4a
- 2020-04-10 07:58:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ហើយ! លក្ខណៈសម្បត្តិរបស់ Google Pixel 4a
ចន្លោះមិនឃើញ
កាលពីខែមុន Google Pixel 4a បានបង្ហាញមុខក្នុងវីដេអូមួយដែលពេលនោះលក្ខណៈសម្បត្តិជាច្រើនត្រូវបង្ហាញចេញ។ ពេលនេះក្រុមការងារ 9to5Google ទទួលបានដំណឹងចុងក្រោយបន្ថែមទៀតទាក់ទងនឹងលក្ខណៈសម្បត្តិរបស់ Pixel 4a ដែលជាដំណឹងច្បាស់ការណ៍មួយ។
Pixel 4a នឹងមានដំណើរការដោយបន្ទះឈីប Snapdragon 730 និងមានជម្រើសអង្គផ្ទុកយ៉ាងតិចចំនួនពីរគឺ ៦៤GB និង ១២៨GB។ ទាំងពីរប្រភេទគឺមានបំពាក់ RAM ទំហំ ៦GB។ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 មកស្រាប់ និងអាចទទួលបានការអាប់ដេត Software រយៈពេល ៣ឆ្នាំ។
អេក្រង់របស់ Pixel 4a មានទំហំ ៥,៨១ អ៊ីញ ជាប្រភេទ OLED អាចបង្ហាញរូបភាពក្នុងកម្រិត ២៣៤០x១០៨០ ភីកសែល និងមានចោះរន្ធតូចមួយសម្រាប់បំពាក់កាមេរ៉ា Selfie ទំហំ ៨MP។ តួខ្លួនរបស់វាគឺជាប្រភេទប្លាស្ទិក។
នៅផ្នែកខាងក្រោយមានទ្រនាប់ស្កេនម្រាមដៃ ដែលបំពាក់មកជាមួយនូវកាមេរ៉ាមួយគ្រាប់ទំហំ ១២,២ MP ដែលមានមុខងាររក្សាលំនឹង OIS និង EIS។ វាមានសមត្ថភាពថតវីដេអូដល់កម្រិត 4K/30fps ហើយកាមេរ៉ាខាងមុខបានត្រឹម 1080/30fps ប៉ុណ្ណោះ។
ថាមពលថ្មគឺមានទំហំ ៣០៨០ mAh និងមានរន្ធសាកថ្ម USB Type-C ដែលមានល្បឿនសាក ១៨វ៉ាត់។ សម្រាប់ការសាកថ្មមិនប្រើខ្សែ មិនមានឡើយ។ ចំណុចដទៃទៀតមានរន្ធកាស 3.5mm, មានឈីបសុវត្ថិភាព Titan M របស់ Google និងមិនមាន Pixel Neural Core ជាមួយ Soli Sensor ឡើយ។
Pixel 4a ត្រូវបានគេរំពឹងថាមានតម្លៃ ៣៩៩ដុល្លារនៅសហរដ្ឋអាមេរិក។ កន្លងមកគេរំពឹងថាវានឹងប្រកាសចេញនាខែក្រោយក្នុងកម្មវិធី I/O ឆ្នាំ ២០២០ ប៉ុន្តែដោយសារកម្មវិធីត្រូវរំសាយ ហេតុនេះគេមិនដឹងថាស្មាតហ្វូននេះនឹងបង្ហាញមុខពេលណាឡើយ៕