• 2020-04-10 06:50:19
  • ព័ត៌មាន

ប្រលូក​ក្នុង​ទីផ្សារ​បាន​ជាង ១ ឆ្នាំ ស្មាតហ្វូន​វៀតណាម​ឡើង​ឈរ​លេខ ៣ ក្នុង​ស្រុក

  • 2020-04-10 06:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​លេច​វត្តមាន​ក្នុង​ទីផ្សារ​ស្មាតហ្វូន​ប្រទេស​វៀតណាម​បាន​រយៈ​ពេល ១៥ ខែ ផលិតផល​ក្នុង​ស្រុក​ក្រុមហ៊ុន Vsmart ​បាន​រំកិល​ឡើង​មក​លេខ ៣ នាម​ជា​ស្មាតហ្វូន​លក់​ដាច់​បំផុត​ប្រចាំ​ខែ​មិនា នៅ​ក្នុង​ទីផ្សារ​វៀតណាម។

តាម​របាយការណ៍​ពី GfK បាន​ឲ្យ​ដឹង​ថា​នៅ​ខែ​មិនា​កន្លង​ទៅ ស្មាតហ្វូន VinSmart បាន​ឈរ​នៅ​លេខ ៣ មាន​ចំណែក​ទីផ្សារ​រួម​ ១៦,៧ ភាគរយ។ នៅ​ចាញ់​ក្រុម​កំពូល​តែ​ ២ គត់​រួម​មាន Oppo លេខ ២ មាន ២២,៤ ភាគរយ និង Samsung លេខ ១ មាន ៣០,១ ភាគរយ ពោល​មាន​ន័យ​ថា VinSmart ត្រូវ​ការ​ចំណែក​ទីផ្សារ ៦,៣ ភាគរយ​បន្ថែម​ទៀត​ដើម្បី​ផ្តួល​ក្រុមហ៊ុន​ល្បី​ឈ្មោះ​របស់​ប្រទេស​ចិន។

នៅ​តែ​ជា​សញ្ញា​វិជ្ជមាន​មួយ ដែល​ស្មាតហ្វូន​ជា​ផលិតផល​ក្នុង​ស្រុក​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ឆាប់​រហ័ស ហើយ​សន្ទុះ​នេះ​សោត​ក៏​យក​ឈ្នះ​ទៅ​លើ​ក្រុមហ៊ុន​ក្រៅ​ស្រុក Vivo ដែល​មាន ៧ ភាគរយ និង Apple មាន ៦,៨ ភាគរយ។

ចំណុច​រសើប​របស់​ស្មាតហ្វូន VinSmart គឺ​កត្តា​តម្លៃ និង​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន ដោយ​វា​មាន​តម្លៃ​ចន្លោះ​ពី ១ ទៅ ៣ លាន​ដុង ឬ​ប្រមាណ ៤២ ទៅ ១៣០ ដុល្លារ ហើយ​ថ្មីៗ​នេះ Vsmart Joy 3 ​ទូរសព្ទ​តម្លៃ​ធូរ​ចេញ​លក់​បាន ១៤ ម៉ោង លក់​ដាច់​បាន ១២ ០០០ គ្រឿង​ឯ​ណោះ៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់