• 2020-04-10 06:55:19
  • ព័ត៌មាន

គេហទំព័រ​ល្បី​ឈ្មោះ​ចិន ​បើក​ទទួល​ការ​កុម្ម៉ង់ iPhone 9 ​សន្យា​ដល់​ដៃ​អតិថិជន​ថ្ងៃ​ទី ១ ឧសភា

  • 2020-04-10 06:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ​លក់​ទំនិញ​អនឡាញ​ដ៏​ធំ​របស់​ប្រទេស​ចិន​គឺ Jingdong (JD.com) បាន​ប្រកាស​ទទួល​ការ​កុម្ម៉ង់​ទុក​ជា​មុន​សម្រាប់​ទូរសព្ទ​ជំនាន់​ក្រោយ​ iPhone 9 ឬ iPhone SE ជំនាន់​ទី ២ ដែល​បញ្ជាក់​ច្បាស់​ថា​នឹង​ដឹក​ជញ្ជូន​ចេញ​នៅ​ចន្លោះ​ថ្ងៃ​ទី ១ ដល់ ១០ ឧសភា។

កន្លង​មក​ Apple មិន​ទាន់​បង្ហាញ​ពី​កាលបរិច្ឆេទ​ចេញផ្សាយ iPhone 9 ច្បាស់ការ​នៅ​ឡើយ តែ​តាម​ចចាមអរ៉ាម​ល្ហិចល្ហៀង​ថា​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៥ មេសា​ខាង​មុខ និង​ចេញ​លក់​នៅ​ថ្ងៃ​ទី​ ២២ ក្នុងខែដដែល។

យ៉ាងណាមិញ​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ JD មិន​បាន​បង្ហើប​ព័ត៌មាន​លម្អិត​អ្វី​នោះ​ឡើយ​ជុំវិញ iPhone 9 មិន​ថា​រូបរាង និង​តម្លៃ​ផ្លូវការ តែ​សន្យា​ថា​ទំនិញ​នឹង​ដល់​ដៃ​អតិថិជន​ចន្លោះ​ថ្ងៃ ១-១០ ឧសភា​យ៉ាង​ពិត​ប្រាកដ។

រំឭក​ថា​តាម​ការ​លេចលឺ​កន្លង​មក iPhone 9 នឹង​មាន​តម្លៃ​លក់ ៣៩៩ ដុល្លារ ដោយ​ស្ថិត​ក្នុង​ជម្រើស​អង្គ​ផ្ទុក 64/128/256GB។ ប្រើប្រាស់ RAM 3GB មាន​អេក្រង់ ៤,៧ អ៊ីញ រូបរាង​ស្រដៀង​ iPhone 8 គ្រាន់​វិវត្ត​ប្រើ​ឈីប A13៕

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់