- 2020-04-10 06:18:07
- ព័ត៌មាន
បុរសមានជាងគេនៅហុងកុង ចំណេញបានរាប់រយលានដុល្លារពី Zoom
- 2020-04-10 06:18:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសមានជាងគេនៅហុងកុង ចំណេញបានរាប់រយលានដុល្លារពី Zoom
ចន្លោះមិនឃើញ
លោក Li Ka-shing ដែលជាអ្នកមានដាច់គេនៅហុងកុងគឺជាអ្នកបណ្ដាក់ទុនដំបូងៗនៅក្នុងក្រុមហ៊ុន Zoom ដែលជាកម្មវិធីសន្និសីទលើអនឡាញ ហើយលោកមានក្ដោបក្ដាប់ភាគហ៊ុន ៨,៦% ក្នុងក្រុមហ៊ុនដែលមានមូលដ្ឋាននៅអាមេរិកនេះ។
តម្លៃនៃភាគហ៊ុនដែលមហាសេដ្ឋីវ័យ ៩១ឆ្នាំនេះ កាន់កាប់គឺមានការកើនឡើងរហូតដល់ ៨០% ក្នុងឆ្នាំនេះ ដែលឡើងមកដល់ ៣ពាន់លានដុល្លារ។ ក្រុមហ៊ុន Horizons Ventures ដែលគ្រប់គ្រងលើការបណ្ដាក់ទុនរបស់លោក Li បានផ្ដល់ទុនប្រភេទ B មានទំហំជាទឹកប្រាក់ ៦,៥លានដុល្លារដល់ Zoom កាលពីឆ្នាំ ២០១៣។ ពីរឆ្នាំក្រោយមក ក្រុមហ៊ុន Horizons Ventures បានផ្ដល់ទុនប្រភេទ C មានទំហំទឹកប្រាក់ ៣០លានដុល្លារបន្ថែមទៀត។
នៅពេលដែល Zoom ចាប់ផ្ដើមបើកលក់ភាគហ៊ុនជាផ្លូវការនៅសហរដ្ឋអាមេរិកក្នុងខែមេសា ឆ្នាំ ២០១៩ ភាគហ៊ុនដែលលោក Li កាន់កាប់នៅ Zoom គឺមានតម្លៃប្រហែល ៨៥០លានដុល្លារនាពេលនោះ។ គិតត្រឹមថ្ងៃទី ៩ ខែមេសា តម្លៃភាគហ៊ុនរបស់ Zoom បានកើនឡើងដល់ ៨៣% ដល់ ១២៤,៥១ដុល្លារក្នុងមួយហ៊ុន ធ្វើឲ្យតម្លៃរបស់ក្រុមហ៊ុន Zoom លើទីផ្សារមាន ៣៤,៧ ពាន់លានដុល្លារ៕