• 2020-04-10 03:54:21
  • ព័ត៌មាន

សួរជាង ៥ពាន់នាក់ មាន ៨%ប៉ុណ្ណោះ គ្រោងទិញទូរសព្ទ Android

  • 2020-04-10 03:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone នៅ​តែ​ជា​ស្មាតហ្វូន​ដ៏​ពេញ​និយម​បំផុត​មួយ​ក្នុង​ចំណោម​យុវវ័យ​នៅ​សហរដ្ឋអាមេរិក​ ។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​ដែល​ប្រមូល​បាន​ដោយ​ក្រុមហ៊ុន Piper Sandler ដែល​បាន​សាក​សួរ​យោបល់​​យុវវ័យ​នៅ​អាមេរិក​​ចំនួន ៥ ២០០ នាក់។

៨៥% នៃ​យុវវ័យ​ដែល​ចូល​រួម​ក្នុង​ការ​សាក​សួរ​គឺ​ប្រើ​ប្រាស់ iPhone ហើយ​មាន​ ៨៨% រំពឹង​ថា​​ពេល​ដែល​ប្ដូរ​​​ស៊េរី​​គឺ​នឹង​ប្ដូរ​ប្រើ​​ iPhone ​ជា​បន្ត​ទៀត។ ​ប្រៀប​ធៀប​នឹង​តូ​លេខ​ឆ្នាំ​មុន​គឺ​មាន​ ៨៣% ដែល​ប្រើ​ប្រាស់ iPhone ហើយ​មាន​ ៨៦% គ្រោង​ប្ដូរ​ប្រើ​ iPhone ជា​បន្ត។

​ការ​សាក​សួរ​របស់​​ក្រុមហ៊ុន​ខាង​លើ​បាន​បង្ហាញ​ផង​ដែរ​ថា​មាន​យុវវ័យ​ចំនួន ៨% និយាយ​ថា​គ្រោង​នឹង​ទិញ​​ទូរសព្ទ Android ប្រើ​ ដែល​ឆ្នាំ​មុន​គឺ​​មាន​ ១០% ឯណោះ។

យុវវ័យ​ដែល​ចាប់​អារម្មណ៍​លើ iPhone គឺ​មាន​ចំនួន​ខ្លាំង​ក្លា​ចាប់​តាំង​ពី​ការ​ស្ទង់មតិ​នេះ​បាន​ធ្វើ​ឡើង​ដំបូងៗ ហើយ​វា​បន្ត​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ក្នុង​ឆ្នាំ ២០២០ នេះ​គេ​រំពឹង​ថា​ Apple នឹង​ប្រកាស​ចេញ iPhone 5G រួម​ជា​មួយ iPhone SE ថ្មី​តម្លៃ​ធូរ ដែល​អាច​ឲ្យ​តួលេខ​យុវវ័យ​ប្ដូរ​ប្រើ iPhone មាន​កាន់​តែ​ច្រើន។

​ការ​ស្ទង់មិត​ឈ្មោះ "Taking Stock With Teens" របស់​ក្រុមហ៊ុន Piper Sandler បាន​សាក​សួរ​យុវវ័យ​ ៥ ២០០ នាក់ ដែល​ជា​មធ្យម​ពួក​គេ​មាន​អាយុ ១៦,២ ឆ្នាំ និង​មក​ពី​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ជា​មធ្យម​ ៦៥ ៦០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់