• 2020-04-10 01:58:25
  • ព័ត៌មាន

Lexus ចេញឡានស្ព័រទ្វារ២ថ្មី ស៊េរីឆ្នាំ២០២១ ថ្លៃជាង LX570 ទៀត

  • 2020-04-10 01:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus ទើបតែបានបង្ហាញរថយន្តប្រភេទបើកដំបូល ម៉ូដែល LC Convertible ស៊េរីឆ្នាំ២០២១ នៅក្នុងកម្មវិធី Los Angeles Auto Show កាលពីឆ្នាំមុន ហើយឥឡូវនេះវាបានក៏បន្តបញ្ចេញម៉ូដែល LC Coupe ទៀត។

រថយន្តស្ព័រទ្វារ២ LC Coupe ស៊េរីឆ្នាំ២០២១ មានការឌីហ្សាញស្រដៀងទៅនឹង LC Convertible ដែរ ហើយបានបន្ថែមពណ៌ថ្មី រួមទាំងពណ៌ទឹកក្រូច (Cadmium Orange) និង ពណ៌បៃតង (Nori Green Pearl) ព្រមទាំងការប្រើយ៉ាន់ Alloy ទំហំ២០អ៊ីងថ្មីផងដែរ។

ចំណែកឯផ្នែកខាងក្នុងវិញ វាបានបំពាកអេក្រង់ ១០,៣អ៊ីង ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay បាន។ វាក៏មានទម្ងន់ស្រាលជាងមុន ១០គីឡូក្រាមផងដែរ។

រថយន្ត LC Coupe ចែកចេញជា ២ប្រភេទ គឺ ប្រភេទ LC 500 ប្រើម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧១សេះ ប្រើប្រអប់លេខអូតូ ១០វគ្គ និង ប្រភេទ LC 500h ប្រើម៉ាស៊ីន Hybrid ចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី២ និងអាគុយ Hybrid មួយ មានកម្លាំងសរុប ៣៥៤សេះ។

ទោះជាយ៉ាងណា Leuxs មិនទាន់បានបញ្ជាក់ថ្ងៃចេញលក់ ក៏ដូចជាតម្លៃរបស់ LC ស៊េរីឆ្នាំ២០២១ ឡើយ។ ប៉ុន្តែ LC ស៊េរីឆ្នាំ២០២០ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៩២ ៩៥០ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់