• 2020-04-09 01:43:55
  • ផលិតផលថ្មី

ចេញហើយ! មកមើលតម្លៃ Honda MSX 125SF ឆ្នាំ២០២០ ឌីហ្សាញប្លែកជាងមុន

  • 2020-04-09 01:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន AP Honda បានបង្ហាញរូបរាងម៉ូតូ Honda MSX 125SF (Street Fighter) ស៊េរីឆ្នាំ២០២០ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលត្រៀមនឹងចេញលក់នៅប្រទេសថៃ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។

ម៉ូតូ Honda MSX 125SF ឆ្នាំ២០២០ មិនបានផ្លាស់ប្តូររូបរាងថ្មីឡើយ ពោលគឺប្រើប្រាស់តួដដែល ដោយគ្រាន់តែបន្ថែមពណ៌ថ្មី និងតែមបែប Superhero ថ្មីប៉ុណ្ណោះ។ ម៉ូតូកម្លាំង ១២៥សេសេដ៏ពេញនិយមនៅក្នុងប្រទេសថៃនេះ ត្រូវបានឌីហ្សាញឡើយក្រោមពាក្យស្លោក "Clutch Me If You Can” ដែលផ្តល់នូវភាពបត់បែន ងាយស្រួលបញ្ជា និងភាពរីករាយផងដែរ។

លក្ខណៈសម្បត្តិពិសេសៗមួយចំនួនលើ MSX 125SF ថ្មីនេះ មានដូចជា កំលាំង១២៥សេសេ ប្រើប៉ិចសាំង បញ្ចុះកំដៅដោយខ្យល់, ប្រើអំព្រីយ៉ាចង្កឹះលេខ ៤វគ្គ, ហ្វ្រាំងឌីសមុខក្រោយ និង ABS, បូមមុខផ្កាប់ បូមក្រោយនៅកណ្តាល, ចង្កៀងបំភ្លឺផ្លូវ LED និងកុងទ័រឌីជីថល ជាដើម។

ម៉ូតូនេះចែកចេញជា ២ប្រភេទ គឺ ប្រភេទប្រើហ្វ្រាំង ABS តម្លៃ ៧០ ៩៤០បាត (២ ១៦០ដុល្លារ) និង ប្រភេទប្រើហ្វ្រាំងឌីសមុខក្រោយ តម្លៃ ៧៨ ៤៨០បាត (២ ៤០០ដុល្លារ)។ វាមានសរុប ៤ពណ៌ គឺ ខ្មៅ ស ក្រហម និងលឿង៕

ប្រភព៖ APHonda ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់