• 2020-04-08 06:36:38
  • ព័ត៌មាន

ក្រោយ​ចេញ​បាន ៤ ឆ្នាំ ទីបំផុត Galaxy S7/S7 Edge អស់​និស្ស័យ​ជាមួយ Samsung ហើយ

  • 2020-04-08 06:36:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចេញ​ផ្សាយ​លើ​ទីផ្សារ​អស់​រយៈ​ពេល ៤ ឆ្នាំ ទីបំផុត​ស្មាតហ្វូន​អេក្រង់​គែម​កោង Galaxy S7 និង S7 Edge ​ត្រូវ​បាន​កាត់​ផ្តាច់​ពី​ការ​ផ្តល់​ជូន​ប្រព័ន្ធ​អាប់ដែត​ជា​ផ្លូវការ​ហើយ។

នេះ​មាន​ន័យ​ថា​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូឌែល អាច​បន្ត​ដំណើរការ​ម៉ាស៊ីន​របស់​ពួក​គេ​ជា​ធម្មតា តែ​មិន​ទទួល​បាន​ការ​គាំទ្រ​នូវ​កំណែ​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​ណា​មួយ​ត​ទៅ​ទៀត​ឡើយ។

ការ​ផ្តល់​ជូន​កំណែ Security Patch ចុងក្រោយ​បង្អស់​សម្រាប់​ស្មាតហ្វូន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១៦ គឺ​បញ្ចប់​ត្រឹម​ខែ​មិនា​កន្លង​ទៅ។ យ៉ាងណាមិញ​ក្នុង​ត្រកួល​សេរ៊ី Galaxy S7 មាន​ម៉ូឌែល S7 Active មួយ នៅ​បន្ត​អាច​ទទួល​បាន​ការ​គាំទ្រ​ដដែល តែ​ក៏​មិន​រំពឹង​ថា​អាច​យូរអង្វែង​នោះ​ដែរ។

បញ្ជាក់​ថា​នៅ​ឆ្នាំ ២០១៦ ទាំង S7/S7 Edge គឺ​ប្រកាស​មក​ជាមួយ​នូវ​ប្រព័ន្ធ Android 6.0 Marshmallow មក​ស្រាប់ រហូត​ដល់​ឆ្នាំ ២០១៨ បាន​ឡើង​ដល់ Android 8.0 Oreo ហើយ​ជាប់​គាំង​ត្រឹម​ជំនាន់​នោះ និង​ទទួល​បាន​ត្រឹម​កំណែ​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​ជា​បន្តបន្ទាប់ មក​ទល់​ពេល​ចុង​ក្រោយ​នៃ​ខែ​មិនា ឆ្នាំ ២០២០៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់