• 2020-04-08 04:45:50
  • ព័ត៌មាន

McLaren 765LT ឆ្នាំ២០២១ ផលិតតែ៧៦៥គ្រឿងគត់ ឯតម្លៃស្មើវីឡាមួយខ្នង

  • 2020-04-08 04:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបង្ហាញខ្លួនបានរយៈពេល ១ខែរួចមក នៅទីបំផុតរថយន្ត McLaren 765LT ស៊េរីឆ្នាំ២០២១ នឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ឆាប់ៗខាងមុខនេះ ជាមួយនឹងតម្លៃ ៣៥៨ ០០០ដុល្លារ។

រថយន្តស្ព័ររបស់ចក្រភពអង់គ្លេសខាងលើ នឹងផលិតមានចំនួនកំណត់ គឺត្រឹមតែ ៧៦៥គ្រឿងប៉ុណ្ណោះទូទាំងពិភពលោក។ 765LT មានបំពាក់លក្ខណៈពិសេសមកជាច្រើនខុសពី រថយន្ត McLaren ដទៃទៀត ដូចជា កញ្ចប់ Option “Carbon Fiber Exterior Upgrade Pack”, ប្រព័ន្ធបំពង់ស៊ីម៉ាំង៤ ប្រភេទទីតានីញ៉ូម, យ៉ាន់ទម្ងន់ស្រាលកាំ១០ ប្រភេទ Forged Alloy និងប្រព័ន្ធបូម McLaren Vehicle Lift ផងដែរ។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់គ្រឿងបរិក្ខាដែលស្រោមដោយកាំម្ញី និង Carbon Fiber ព្រមទាំង កៅអីស្ព័រ Carbon Fiber Racing Seats, ទៀតផង។ ក្រៅពីនោះវាមានបំពាក់កាមេរ៉ាក្រោយ, សេនស័រចូលចត, ប្រព័ន្ធសំឡេង Bowers & Wilkins ចំនួន១២គ្រាប់ ជាដើម។

រថយន្ត McLaren 765LT ដែលជាអ្នកស្នងតំណែងពីម៉ូដែល 675LT នេះ បំពាក់ម៉ាស៊ីនចំណុះ កម្លាំងរហូតដល់ទៅ ៧៥៥សេះឯណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់