• 2020-04-08 02:48:06
  • ព័ត៌មាន

ម្ចាស់ Twitter បរិច្ចាគ ១ពាន់លានដុល្លារនៃទ្រព្យរបស់ខ្លួន ដើម្បីជួយប្រយុទ្ធនឹងកូវីដ១៩ទូទាំងពិភពលោក

  • 2020-04-08 02:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jack Dorsey ដែល​ជា​នាយក​ប្រតិបត្តិ​ Twitter ផង​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទូទាត់​​ឌីជីថល Square ផង​នោះ បាន​និយាយ​​នា​ថ្ងៃ​អង្គារ​នេះ​ថា​​​ខ្លួន​នឹង​បរិច្ចាគ​ ១ពាន់​លាន​ដុល្លារ​នៃ​ទ្រព្យ​ដែល​មាន​នៅ​ក្នុង Square ដល់​មូលនិធិ​ Start Small Foundation របស់​ខ្លួន ដើម្បី​ផ្គត់ផ្គង់​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​​ជំងឺ​កូវីដ​១៩ នៅ​ជុំវិញ​ពិភពលោក។

លោក Jack បាន​ប្រកាស​អំពី​ការ​បរិច្ចាគ​នេះ​នៅ​លើ​គណនី Twitter របស់​ខ្លួន ដោយ​បង្ហាញ​ថា​អ្វី​ដែល​ខ្លួន​បាន​បរិច្ចាគ​គឺ​ស្មើ​នឹង​ ២៨% នៃ​ទ្រព្យ​សម្បត្តិ​នា​ពេល​បច្ចុប្បន្ន​របស់​លោក​ (៣,៦ ពាន់​លាន​ដុល្លារ)។

មហាសេដ្ឋី​វ័យ ៤៣ឆ្នាំ​នេះ បាន​និយាយ​ថា​ការ​បរិច្ចាគ​ ១ពាន់​លាន​ដុល្លារ​ដល់​មូលនិធិ Start Small គឺ​អាច​ឲ្យ​មហាជន​តាមដាន​បាន​ថា​ទឹក​ប្រាក់​នឹង​ជួយ​ដល់​ផ្នែក​ណា​ខ្លះ ដោយ​រូប​លោក​ថែម​ទាំង​បាន​បង្ហាញ​នូវ​ Google Sheets ដែល​តាមដាន​លើ​ការ​ចំណាយ​នៃ​ការ​បរិច្ចាគ​នេះ​ទៀត​ផង៕​​

ប្រភព៖ theverge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់