• 2020-04-07 06:05:19
  • ព័ត៌មាន

ចេញ​ពិន្ទុ​វាយ​តម្លៃ​កម្លាំង​ម៉ាស៊ីន Oppo Reno Ace 2 ​ត្រៀម​ប្រកាស​ថ្ងៃ​ ១៣ មេសា​នេះ​ហើយ

  • 2020-04-07 06:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Oppo ​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ប្រកាស​ស្មាតហ្វូន​ថ្មី Reno Ace 2 នៅ​ថ្ងៃ​ទី ១៣ មេសា​ក្នុង​ទីផ្សារ​ប្រទេស​ចិន។ ក្រឡេក​ទៅ​មើល​ពិន្ទុ​វាយ​តម្លៃ​កម្លាំង​ម៉ាស៊ីន ក៏​ត្រូវ​បាន​បែកធ្លាយ​នៅ​មុន​នេះ​បន្តិច​លើ​កម្មវិធី AnTuTu Benchmark។

តាម​លទ្ធផល​តេស្ត​នៃ​ម៉ាស៊ីន​ម៉ូឌែល PDHM00 ឬ​ស្មាតហ្វូន Oppo Reno Ace 2 លើ AnTuTu ទទួល​បាន​ពិន្ទុ​ខ្ពស់​ដល់​ទៅ ៥៦០ ២១៧ ពិន្ទុ ដែល​បែកចែក​តាម​លទ្ធផល​វាយ​តម្លៃ​ដូច​ខាង​ក្រោម៖

  • CPU - ១៨០ ១៣២ ពិន្ទុ
  • GPU - ២១០ ៣៧១ ពិន្ទុ
  • MEM - ៨៩ ៩២៧ ពិន្ទុ
  • UX - ៧៩ ៧៨៧ ពិន្ទុ

បញ្ជាក់​ថា Reno Ace 2 តាម​ដំណឹង​ល្ហិចល្ហៀង​នឹង​មាន​បំពាក់​នូវ​បន្ទះ​ឈីប Qualcomm Snapdragon 865 អម​ជាមួយ​ជម្រើស RAM 8/12GB ក៏​ដូច​ជា​អង្គ​ផ្ទុក 128/256GB។ ថាមពល​ថ្ម​មាន​ទំហំ 4 000mAh គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស​កម្លាំង ៦៥ វ៉ាត់ SuperVOOC 2.0 ដោយ​ទំហំ​អេក្រង់ ៦,៥ អ៊ីញ បន្សល់​ស្នាម​ឆក​រាង​រង្វង់​តូច​មួយ​នៅ​ផ្នែក​ខាង​ឆ្វេង៕

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់