• 2020-04-07 04:45:16
  • ព័ត៌មាន

ប្រាក់ចំណេញរបស់ Samsung កើនឡើងអំឡុងពេលផ្ទុះជំងឺកូវីដ១៩

  • 2020-04-07 04:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung Electronics គឺ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ដំបូង​គេ​ដែល​បាន​ប្រកាស​អំពី​​តួលេខ​នៃ​ចំណូល​របស់​ខ្លួន​ចាប់​តាំង​ពី​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩​មក ហើយ​​បើ​មើល​តាម​តួលេខ​​​ក្រុមហ៊ុន​ហាក់​ដូច​ជា​មិន​រង​ផល​ប៉ះពាល់​ឡើយ។

ក្នុង​សេចក្ដី​ណែនាំ​ដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​នេះ Samsung និយាយ​ថា​​​ចំណូល​ប្រចាំ​ត្រីមាស​ដំបូង​នា​ឆ្នាំ ២០២០ នេះ​គឺ​មាន​ប្រហែល ៥៥ ទ្រីលាន​វ៉ុន (ប្រមាណ ៤៤,៩ ពាន់​លាន​ដុល្លារ) ដែល​កើន​ឡើង ៥% បើ​ធៀប​នឹង​ឆ្នាំ​មុន។ សម្រាប់​ប្រាក់​ចំណេញ​វិញ​រំពឹង​ថា​កើន​ឡើង​ ៣% ដោយ​រក​បាន​ប្រមាណ ៥,២៣ ពាន់​លាន​ដុល្លារ។

Samsung មិន​បាន​បង្ហាញ​នូវ​ចំណូល​ប្រចាំ​សាខា​​នៃ​មុខ​ជំនួញ​នីមួយៗ​របស់​ខ្លួន​នៅ​ឡើយ​ទេ ដោយ​គ្រោង​នឹង​​ប្រាប់​ក្នុង​របាយការណ៍​ចុង​ក្រោយ​ដែល​បញ្ចេញ​នា​ចុង​ខែ​មេសា​នេះ។ ​អ្នក​វិភាគ​ SK Kim ប្រចាំ Daiwa Securities បាន​​សន្និដ្ឋាន​ថា​ចំណូល​ពី​ជំនួញ​ផលិត​ឈីប​របស់ Samsung ទំនង​ជា​មាន​លទ្ធផល​ល្អ ដោយ​សារ​តម្រូវ​ការ​លើ​ Data Center មាន​ការ​កើន​ឡើង ព្រោះ​មនុស្ស​កាន់​តែ​ច្រើន​ងាក​មក​ធ្វើ​ការ​នៅ​ផ្ទះ៕​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់