- 2020-04-07 04:02:44
- ព័ត៌មាន
តម្លៃត្រឹម ២៤៩ដុល្លារ ប៉ុន្តែមានចំណុចពិសេសៗច្រើនស្មានមិនដល់
- 2020-04-07 04:02:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃត្រឹម ២៤៩ដុល្លារ ប៉ុន្តែមានចំណុចពិសេសៗច្រើនស្មានមិនដល់
ចន្លោះមិនឃើញ
ក្រុមហ៊ុន vivo ប្រចាំព្រះរាជាណាចក្រកម្ពុជាបានចេញរបាយការណ៍ផលិតផលថ្មីរបស់ខ្លួន គឺម៉ូឌែល Y50 ដែលជាម៉ូឌែលថ្មីចុងក្រោយគេ ក្នុងត្រកូល Y មានតម្លៃត្រឹមតែ ២៤៩ ដុល្លារ តម្លៃនៅព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ផងដែរថា ម៉ូឌែល Y50 នេះជាម៉ូឌែលថ្មីចុងក្រោយ ដែលក្រុមហ៊ុន vivo រំពឹងថា នឹងទទួលបានគាំទ្រកាន់តែខ្លាំងលើសម៉ូឌែលមុនៗទៀត ដោយសារតែបច្ចេកវិទ្យាជាន់ខ្ពស់ និងមានតម្លៃសមរម្យសម្រាប់ទីផ្សារកម្ពុជា។
១. Ultra O Screen
អេក្រង់ Ultra O ដែលមានទំហំដល់ទៅ ៦,៥៣ អ៊ីញ មានសមាមាត្ររបស់ខ្លួនធៀបនឹងអេក្រង់គឺ ៩០,៧៧ % ហើយសមាមាត្ររវាងបណ្ដោយ និងទទឹងគឺរហូតដល់ទៅ 19.5 : 9 និងមានកម្រិត Resolution Full HD ដល់ទៅ 2340 x 1080 ភីកសែល។ ដើម្បីធ្វើឲ្យកាន់តែឥតខ្ចោះ vivo បានកែច្នៃកម្មវិធី App ធ្វើយ៉ាងណាឲ្យសាកសមនឹងទំហំអេក្រង់ដ៏ទូលាយនេះ។
២. ពណ៌ 3D និងមានរចនាបថស្រស់ស្អាត
ខ្លួនរបស់ Y50 មានរាងដ៏គួរឲ្យទាក់ទាញ និងកែលម្អដើម្បីសម្រស់ឋិតថេរ គ្រប់ចំណុចលម្អិតទាំងអស់។ ខ្សែកោងនៅគែម និងជ្រុងនានានៃទូរសព្ទ ហូរដូចជាខែ្សទឹកបណ្ដោយតាមរាងនៃទូរសព្ទ ហើយរត់តាមផ្លេកពណ៌ឥន្ទធនូមូលៗ ដែលប្រែប្រួលទៅតាមពន្លឺដែលចាំងមកប៉ះផ្ទៃទូរសព្ទ។ ទាំងនេះហើយ បានលម្អទូរសព្ទទាំង ០២ ពណ៌ គឺពណ៌តារារាត្រី និងពណ៌ខៀវសមុទ្រ ឲ្យមានសោភ័ណភាពកាន់តែអស្ចារ្យ។
៣. 8 GB RAM+128 GB ROM កម្មវិធីដើរកាន់តែលឿន ថ្មកាន់បានកាន់តែច្រើនថ្ងៃថែមទៀត
បើក និងប្រើកម្មវិធីច្រើនក្នុងពេលតែមួយ លែងជាកង្វល់ទៀតហើយ នៅពេលលោកអ្នកចាប់ប្រើ Y50 តាំងពីវិនាទីដំបូងតទៅមុខ។ សមត្ថភាពនេះអាចទៅរួច ដោយសារបានប្រើប្រាស់ឈីបលឿនបំផុតដែលមនុស្សជាតិអាចផលិតបាន គឺឈីប Snapdragon 665 ដែលមាន RAM 8 GB ដែលនេះមានន័យថា បើលោកអ្នកប្រើប្រាស់ Y50 លោកអ្នកលែងមានបញ្ហាទូរស័ព្ទដើរយឺតទៀតហើយ ។ បន្ថែមពីលើនេះ លោកអ្នកនឹងមានបរិមាណបន្ទុកដល់ទៅ 128 GB សម្រាប់ផ្ទុករូបភាព វីដេអូ និងព័ត៌មានសំខាន់ៗរាប់មិនអស់។ ការលុបឯកសារ ឫរូបចាស់ៗចោល លែងជាកង្វល់ទៀតហើយ ។ Y50 ដោះស្រាយបញ្ហាឲ្យលោកអ្នកជានិច្ច ធ្វើឲ្យជីវិតកាន់តែងាយស្រួល និងរីករាយ។
៤. ទំហំថ្មដល់ទៅ 5000 mAh
បើកតន្ត្រីពីព្រឹកទល់ព្រលប់ ទស្សនាកម្មវិធីទូរទស្សន៍ល្បីៗតភាគគ្នាបន្តបន្ទាប់ ឫក៏លេងហ្គេមជក់រហូតដល់យប់ ជារឿងធម្មតាទៅហើយ ប្រសិនបើលោកអ្នកជ្រើសរើសយក Y50 ។ ថ្មយក្សរហូត 5000 មិល្លីអំពែម៉ោង មានថាមពលគ្រប់គ្រាន់នឹងអូសកម្មវិធីធំៗពេញ១ថ្ងៃតែម្តង ដោយពុំបាច់ប្រើថាមពលជំនួយ ឫសាកថ្មឡើយ។ ដើរលេងកម្សាន្តទៅតំបន់ដាច់ស្រយាល ក៏ជារឿងអតីតកាលដែរ ដោយសារថ្មរបស់ Y50 អាចកាន់ថ្មបានច្រើនថ្ងៃហួសពីការស្មាន។ ដើរលេងដោយសប្បាយចិត្ត និងស្ងប់ចិត្ត មានតែ Y50 មួយប៉ុណ្ណោះ។
៥. កាមេរ៉ាកាន់តែឆ្លាត ថតរូបកាន់តែស្អាត
បើកឱកាសថ្មីៗឲ្យភាពច្នៃប្រឌិតរបស់លោកអ្នក ដោយសារ Y50 មានមុខងារពិសេសៗជាច្រើនដែលលោកអ្នកមិនរំពឹងថា អាចទៅរួច៖
កាមេរ៉ាចម្បងដល់ទៅ 13 MP ដើម្បីចាប់យករូបភាពលម្អិតឥតទាស់។ កាមេរ៉ាមុំធំមហិមាដល់ទៅ 120 ដីក្រេ (Super Wide-Angle Camera 120-degree) ទំហំ 8 MP ធានាថា លោកអ្នកថតយករូបទេសភាពនៅខាងក្រៅបានល្អឥតខ្ចោះ។ បើលោកអ្នកចង់ថតរូបជិតៗ ដែលមានចម្ងាយត្រឹម 4 សង់ទីម៉ែត្រ លែងជាកង្វល់ទៀតហើយ ព្រោះកាមេរ៉ា 2 MP Macro របស់ Y50 នឹងជូនលោកអ្នកទៅកាន់ពិភពតូចល្អិត ហើយចាប់យករូបភាពនៅក្នុងពិភពនោះជាមួយគ្នា យ៉ាងច្បាស់ និងល្អិតល្អន់ជាទីបំផុត។ លោកអ្នកអាចថតយកផ្ទៃខាងក្រោយព្រាលៗ (Bokeh) ស្រស់ស្អាតបាន ព្រោះយើងបានបំពាក់នូវកាមេរ៉ាមួយសម្រាប់មុខងារនេះ ដែលមានទំហំ 2 MP ធានាថា លោកអ្នកនឹងបំភ្លេចកាមេរ៉ាអាជីពចោល នៅពេលបានសាកល្បងប្រើមុខងារពិសេសនេះដែលផ្ដល់ជូនដោយ Y50។
៦. រូបភាពពេលរាត្រីកាន់តែភ្លឺ កាន់តែច្បាស់ កាន់តែមិនគួរឲ្យជឿ!
ប្រសិនបើលោកអ្នកសាកល្បងថតរូបនាពេលរាត្រីជាមួយ Y50 លោកអ្នកសឹងតែមិនជឿនឹងភ្នែកខ្លួនឯងផ្ទាល់ថា កាមេរ៉ាទូរសព្ទអាចថតយករូបភាពនាពេលយប់ បានល្អដល់កម្រិតនេះឡើយ។ មិនមែនជាការចៃដន្យទេ ព្រោះ Y50 ត្រូវបានបង្កើតឡើង ដោយប្រើសមីការដ៏ឈ្លាសវៃ ជួយកែលម្អពន្លឺ និងរូបភាព ជៀសវាងនូវ Noise និងរូបភាពភ្លឺដុំៗ មិនស្មើគ្នា។ មុខងារពិសេស លោកអ្នកអាចប្រើប្រាស់បានទាំងកាមេរ៉ាងក្រោយ និងមុខ។
៧. Ultra Stable Video វីដេអូមានលំនឹង
មាន Y50 ក្នុងដៃ លោកអ្នកលែងបារម្ភខ្លាចញ័រដៃ ឬរលាក់ ពេលថតវីដេអូទៀតហើយ។ ការងារយើងមួយសំខាន់ជាងគេសម្រាប់យើង គឺត្រូវធ្វើយ៉ាងណា ឲ្យវីដេអូដែលលោកអ្នកថត ទោះពេលកំពុងរត់ក្តី ពេលទស្សនាគឺពុំមានឃើញញ័រ ឫរលាក់ឡើយ។ នេះដោយសារយើងខិតខំរិះរកបច្ចេកវិទ្យាលំនឹងថ្មី ដើម្បីឲ្យវីដេអូដែលលោកអ្នកថតចេញ ដូចខ្សែភាពយន្តខ្នាតធំ។
៨. Multi-Turbo 3.0
Multi-Turbo 3.0 ត្រូវបានអភិវឌ្ឍឲ្យកាន់តែពិសេសថែមទៀត សម្រាប់តែ Y50 ដោយក្នុងនោះយើងបានប្រើប្រាស់បច្ចេកវិទ្យាផ្តាច់មុខ VPG (vivo Process Guardian) ដែលបច្ចេកវិទ្យានេះប្រើប្រាស់ Center Turbo ដើម្បីរៀបចំទិន្នន័យប្រព័ន្ធទូរសព្ទឲ្យមានប្រសិទ្ធិភាព ធានាបាននូវល្បឿនមិនរអាក់រអួល សម្រាប់លោកអ្នកប្រើប្រាស់។ ចំណែកឯ AI Turbo វិញ សម្រាប់សម្រេចចិត្តថា តើកម្មវិធីណាដែលចាំបាច់ ឫមិនចាំបាច់ មុននឹងធ្វើការបិទចោល ដើម្បីធានាបាននូវភាពរលូននៃប្រព័ន្ធទូរសព្ទ។ ចំពោះភាពវិសាមញ្ញ ឫបញ្ហាដែលបង្កឡើង ដោយកម្មវិធីមិនមែនរបស់ក្រុមហ៊ុនផ្ទាល់ AI Turbo អាចទាយទុកដឹងមុន និងបង្ការមិនកើតមានឡើង ដែលខុសពីទូរសព្ទក្រុមហ៊ុនផ្សេង ពឹងលើការរាយការណ៍ ក្រោយពីមានការ HACK ចូលរបស់កម្មវិធីក្រុមហ៊ុនដទៃ។ ការជួសជុលដោយ AI Turbo ចំពោះការខូចខាតដែលបង្កឡើង កម្មវិធីភាគីទី បី អាចសម្រេចបានដូចដើមដល់ទៅ 75% និងពេលខ្លះអាចជួសជុលដល់ទៅ 80% ដូចដើមវិញ ក៏មាន ដែលនេះមិនទាន់មានក្រុមហ៊ុនណាផ្សេង អាចធ្វើបាននៅឡើយទេ។ AI Turbo បង្កើនល្បឿនដោយសារការរំពឹងទុកមុន និងចេះរៀបចំទិន្នន័យឲ្យមានសណ្តាប់ធ្នាប់ ។ វាប្រើប្រាស់ទិន្នន័យដោយមានយុទ្ធសាស្ត្រ ចេះកត់សម្គាល់នូវទម្លាប់ប្រើប្រាស់កម្មវិធីរបស់លោកអ្នក ដើម្បីដឹងថាតើកម្មវិធីណាដែលលោកអ្នកត្រូវការចាំបាច់ប្រើញឹកញាប់ ហើយធ្វើឲ្យកម្មវិធីទាំងនោះដើរលឿនជាងមុនដល់ទៅ 20% ដោយធ្វើការផ្ទុកទុកមុន។
9. Funtouch OS 10
ប្រព័ន្ធប្រតិបត្តិការ (Operating System/ OS) ពិសេសថ្មីស្រឡាង ឈ្មោះថា Funtouch OS 10 ដែលនឹងនាំជូនលោកអ្នកនូវពន្លឺជុំវិញ (បរិពន្លឺ) និងរូបភាពជីវចលស្រស់ស្អាតចម្រុះ នៅពេលលោកអ្នកដាក់ភ្ជាប់ខ្សែ USB និងពេលបិទអេក្រង់។ vivo ខិតខំស្វះស្វែងរកអ្វីដែលយើងគិតថា នឹងធ្វើឲ្យទូរសព្ទ Y50 មិនត្រឹមតែជាឧបករណ៍ប្រើប្រាស់ចាំបាច់តែមួយប៉ុណ្ណោះទេ តែជាផ្នែកមួយនៃជីវិតកំសាន្តអារម្មណ៍ផងដែរ។
ឧទាហរណ៍ជាក់ស្ដែងគឺមាន Jovi Smart Scene ដែលនឹងធ្វើខ្លួនបីដូចជាវេជ្ជបណ្ឌិតប្រចាំគ្រួសារមួយរូប ជួយផ្ដល់យោបល់ថា តើលោកអ្នកគួរពិសាទឹកមួយថ្ងៃប៉ុន្មានលីត្រ និងជួយចាំតឿនលោកអ្នក កុំឲ្យភ្លេចពិសាទឹក តាមម៉ោងកំណត់។ ចំពោះអ្នកលេងកីឡាវិញ ក៏មានកម្មវិធីសម្រាប់ជួយលោកអ្នកហាត់ប្រាណត្រឹមត្រូវតាមកំពស់ និងទម្ងន់ខ្លួនបច្ចុប្បន្ន តាមដានរាល់ជំហានហាត់ប្រាណរបស់លោកអ្នក និងជូនយោបល់កែលម្អលំហាត់ប្រាណប្រចាំថ្ងៃ៕