• 2020-04-07 02:06:39
  • ហាងឆេងផលិតផល

ប្រៀបធៀបតម្លៃ S20 Ultra / Find X2 Pro ថ្មី និងមួយទឹកកំពុងលក់តាមហាង

  • 2020-04-07 02:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ស្មាតហ្វូន ២ម៉ូដែល​ប្រចាំ​ឆ្នាំ ២០២០ គឺ Galaxy S20 Ultra និង Oppo Find X2 Pro បាន​ប្រកាស​ចេញ​លក់​នៅ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុជា​ជា​មួយ​តម្លៃ​ជាង ១ពាន់​ដុល្លារ​ដូច​គ្នា។ មិនទាន់​បាន​ប៉ុន្មាន​ផង​ស្មាតហ្វូន​ទាំង ២ម៉ូដែល​មាន​លក់​មួយ​ទឹក​លើ​ទីផ្សា។ ខាង​ក្រោម​នេះ​ជា​តម្លៃ​ថ្មី និង​មួយ​ទឹក​កំពុង​លក់​តាម​ហាង៖

Galaxy S20+ | S20 Ultra ចេញ​លក់​នៅ​លើ​ទី​ផ្សារ​ជា​មួយ​តម្លៃ ១ ០៤៩ដុល្លារ សម្រាប់​ម៉ូដែល S20+ មាន​ជម្រើស RAM 8GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ ខៀវ)និង​តម្លៃ ១ ២៦៩ ដុល្លារ សម្រាប់​ម៉ូដែល S20 Ultra មាប​ជម្រើស RAM 12GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ)។

ដាក់​លក់​នៅ​លើ​ទីផ្សារ​ថ្មី S20 Ultra មាន​លក់​មួយ​ទឹក​ជា​មួយ​តម្លៃ​ខ្ទង់ ១ ១០០ ដុល្លារ មាប​ជម្រើស RAM 12GB មេម៉ូរី 128GBពណ៌ខ្មៅ។

Oppo Find X2 Pro ជា​ស្មាតហ្វូន​មានអេក្រង់កោងលាតគ្មានគែម ល្បឿន Refresh Rate កម្រិតកំពូល120ហឺត និងកម្រិតបង្ហាញកំពូលច្បាស់ QHD+(3K) Dynamic AMOLED សម្គាល់ការប៉ះបញ្ជារហ័សទាន់ចិត្ត។

ចេញ​លក់​តាមហាង និង​បាន​ដល់​ដៃ​អ្នក​ប្រើ​មិន​​បាន​ប៉ុន្មាន​ថ្ងៃ​ផង Find X2 Pro មាន​លក់​មួយ​ទឹក។តាម​ប្រភព​ពី​ក្រុម​ហ៊ុនចេញលក់​តាម​ហាង Find X2 Pro មាន​តម្លៃ ១ ២៩៩ដុល្លា មក​ជា​មួយ​ RAM12GB អង្គផ្ទុកទិន្នន័យ 512GB និង​ម៉ូដែល​មួយទឹក​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ជា ១ ១៥០ ដុល្លារ ពណ៌ទឹក​ក្រូច៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់