- 2020-04-06 04:06:48
- ព័ត៌មាន
កំពូលស្មាតហ្វូន Android ខែចាស់ លែងមានឈ្មោះសូម្បីក្នុងតារាង Top 10 ប្រចាំខែមិនា
- 2020-04-06 04:06:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលស្មាតហ្វូន Android ខែចាស់ លែងមានឈ្មោះសូម្បីក្នុងតារាង Top 10 ប្រចាំខែមិនា
ចន្លោះមិនឃើញ
លទ្ធផលកំពូលស្មាតហ្វូន Android ល្បឿនលឿនប្រចាំខែកុម្ភៈកន្លងទៅ បានទៅលើ ROG Phone 2 ដែលមាន ៥០៧ ២៨៤ ពិន្ទុ ប៉ុន្តែសម្រាប់ខែមិនានេះ ស្មាតហ្វូនធុនធ្ងន់របស់ Asus មិនមានឈ្មោះសូម្បីតែនៅក្នុងតារាង Top 10។
សម្រាប់លទ្ធផលប្រចាំខែមិនា ដែល AnTuTu ទើបចុះផ្សាយ គឺស្មាតហ្វូន Oppo Find X2 Pro ឈរចំណាត់ថ្នាក់កំពូល មាន ៦០៦ ៣៨៩ ពិន្ទុ តាមពីក្រោយដោយ Xiaomi Mi 10 Pro មាន ៥៩៨ ៥៧២ ពិន្ទុ ខណៈ Oppo Find X2 បិទចំណាត់ថ្នាក់ Top 3 មាន ៥៩០ ២៥៣ ពិន្ទុ។
ចំណែកឯចំណាត់ថ្នាក់បន្ទាប់មានស្មាតហ្វូនកំពូលៗ ដែលសុទ្ធសឹងជាស្លាកយីហោក្រុមហ៊ុនចិនដូចជា Redmi K30 Pro, Vivo IQOO 3, Black Shark 3 Pro, Realme X50 Pro, Vivo NEX 3S 5G, Xioami Mi 10 និង Black Shark 3 ដែលពិន្ទុទាបបំផុតនៅលេខ ១០ មាន ៥៧០ ៧២៣ ពិន្ទុ៕
អានអត្ថបទ: