
- 2020-04-03 02:36:48
- ព័ត៌មាន
Audi A3 Sportback ឆ្នាំ២០២០ បង្ហាញខ្លួនស្ងាត់ៗ ជាមួយរូបរាងថ្មី
- 2020-04-03 02:36:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Audi A3 Sportback ឆ្នាំ២០២០ បង្ហាញខ្លួនស្ងាត់ៗ ជាមួយរូបរាងថ្មី
ចន្លោះមិនឃើញ
Audi បានបញ្ចេញរថយន្តខ្នាតតូចប្រភេទគូទហើម ម៉ូដែល A3 Sportback ស៊េរីឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការ។
រថយន្ត Audi A3 Sportback ឆ្នាំ២០២០ ទទួលបានការឌីហ្សាញរូបរាងថ្មី មើលទៅទាន់សម័យជាងមុន ហើយក៏ស្ព័រជាងមុនផងដែរ។ មិនតែប៉ុណ្ណោះ វាមានប្រវែងតួខ្លួនវែងជាងមុន ១,២អ៊ីង ខណៈកម្ពស់ និងប្រវែងពីកុងមុខទៅកង់ក្រោយរបស់វាគឺនៅដដែល។
ដោយឡែក ផ្នែកខាងក្នុងរបស់វាបានបំពាក់អេក្រង់បង្ហាញព័ត៌មាន Touchscreen ទំហំ ១០,១អ៊ីង ដែលដំណើរការដោយប្រព័ន្ធ Audi MMI និង កុងទ័រឌីជីថល Audi Virtual Cockpit មកស្តង់ដារតែម្តង។
A3 Sportback ថ្មី បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ TFSI មានកម្លាំង ១៤៨សេះ និងជម្រើសមួយទៀតគឺ ម៉ាស៊ីនម៉ាស៊ូត។ វាប្រើប្រព័ន្ធប៉ុងមួយវិលកង់មុខ FWD និងជម្រើសប្រអប់លេខអូតូ ៧វគ្គ ឬលេខដៃ ៦វគ្គ។
រថយន្តនេះនឹងចាប់ផ្តើមចេញលក់នៅក្នុងខែមេសានេះ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសពេលចេញលក់តែម្តង៕