- 2020-04-02 06:28:51
- ព័ត៌មាន
អំឡុងផ្ទុះកូវីដ១៩ ថ្ងៃទទួលសញ្ញាប័ត្ររបស់និស្សិតនៅជប៉ុន ប្រើមនុស្សយន្តឲ្យចូលរួមជំនួស
- 2020-04-02 06:28:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំឡុងផ្ទុះកូវីដ១៩ ថ្ងៃទទួលសញ្ញាប័ត្ររបស់និស្សិតនៅជប៉ុន ប្រើមនុស្សយន្តឲ្យចូលរួមជំនួស
ចន្លោះមិនឃើញ
ឆ្លើយតបនឹងកិច្ចគាំពារនៃការរាតត្បាតវីរុសកូវីដ១៩ នៅឯប្រទេសជប៉ុន បានបន្តយកចិត្តទុកដាក់ខ្ពស់ រហូតដល់សកលវិទ្យាល័យមួយ បានច្នៃប្រើប្រាស់ជាមនុស្សយន្ត មកតំណាងទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាជំនួសនិស្សិតដែលតម្រូវឲ្យនៅផ្ទះរៀងខ្លួន។
ការរៀបចំកម្មពិធីទទួលសញ្ញាប័ត្រ ដោយមនុស្សយន្តមកតំណាងនេះ រៀបចំដោយក្រុមហ៊ុន ANA Holding Group ដែលបង្កើតកម្មវិធីបញ្ជាមួយសម្រាប់និស្សិតក្នុងការគ្រប់គ្រងដំណើរការមនុស្សយន្តនោះ ដែលអាចបង្ហាញមុខមាត់របស់ពួកគេនៅលើផ្នែកអេក្រង់ភ្ជាប់នឹងតួខ្លួន។
នៅពេលប្រធានគ្រប់គ្រងសកលវិទ្យាល័យហៅដល់ឈ្មោះរបស់និស្សិតណាម្នាក់ វេននិស្សិតនោះនឹងត្រូវបញ្ជាមនុស្សយន្តឲ្យធ្វើដំណើរទៅទទួល និងឆ្លើយឆ្លងតាមផ្ទៃអេក្រង់ត្រលប់មកវិញ។
បញ្ជាក់ចេញពីនិស្សិតម្នាក់បាននិយាយ៖ "ខ្ញុំមិនធ្លាប់គិតថានឹងអាចចូលរួមកម្មពិធីចែកសញ្ញាប័ត្របញ្ចប់ថ្នាក់សិក្សាបែបនេះទេ យ៉ាងណាមិញវាអាចរាប់ជាបទពិសោធន៍ដ៏ប្លែកមួយ"។
រំឭកដែរថានៅប្រទេសជប៉ុន គិតត្រឹមថ្ងៃទី ២ មេសា មានករណីអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ២ ៣៨៤ ករណី ខណៈអ្នកស្លាប់មាន ៥៧ នាក់ហើយ៕
អានអត្ថបទ: