• 2020-04-02 02:02:19
  • ផលិតផលថ្មី

ទូរសព្ទ 5G មួយទៀតទើបប្រកាសចេញ ប្រើឈីប Exynos ប៉ុន្តែមិនមែនម៉ាក Samsung

  • 2020-04-02 02:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន vivo បាន​ប្រកាស​ចេញ​ស្មាតហ្វូន 5G ថ្មី​មួយ ម៉ូដែល vivo S6 5G ដែល​វា​មាន​​ដំណើរ​ការ​​ដោយ​បន្ទះ​ឈីប Exynos 980 ផ្គត់ផ្គង់​ដោយ​ Samsung។

បន្ទះ​ឈីប​នេះ​​មាន​ CPU ចំនួន​ ៨ គ្រាប់ ដែល​មាន​ Cortex-A77 ចំនួន​ពីរ និង Cortex-A55 ចំនួន ៦ ហើយ​មាន​ភ្ជាប់​ជា​មួយ GPU Mali-G76 MP5 និង NPU ទៀត​ផង។ ឈីប​របស់ Samsung មួយ​នេះ​ក៏​ទ្រាំទ្រ​នូវ​សេវា 5G ដូច​ឈ្មោះ​របស់​ស្មាតហ្វូន​បាន​បញ្ជាក់​អ៊ីចឹង។

ចំពោះ​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​មាន​ដូច​ជា​អេក្រង់​ទំហំ ៦,៤៤ អ៊ីញ កម្រិត FHD+ ជា​ប្រភេទ OLED, មាន​ RAM ទំហំ ៨GB, មាន​អង្គ​ផ្ទុក​ជម្រើស ១២៨GB និង ២៥៦GB, មាន​ថ្ម​ទំហំ ៤៥០០ mAh និង​ទ្រាំទ្រ​ការ​សាក​ថ្ម​ល្បឿន ១៨ វ៉ាត់។

vivo S6 5G ក៏​មាន​បំពាក់​កាមេរ៉ា Selfie ទំហំ ៣២MP នៅ​ក្នុង​​ក្បាល​ឆក​តំណក់​ទឹក និង​មាន​កាមេរ៉ា​ខាង​ក្រោយ​បួន​គ្រាប់។ កាមេរ៉ា​មេ​មាន​ទំហំ ៤៨MP, កាមេរ៉ា Ultra-Wide មាន​ទំហំ ៨MP, កាមេរ៉ា Macro មាន​ទំហំ ២MP និង​កាមេរ៉ា​វាស់​ជម្រៅ​ទំហំ ២MP។

ចំណុច​ពិសេសៗ​ដទៃ​ទៀត​រួម​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់, រន្ធ​កាស​ 3.5mm, ប្រើ​រន្ធ​ត​ភ្ជាប់​ប្រភេទ USB Type-C, ប្រើ​ FunTouch OS នៅ​ពី​លើ Android 10។

ទូរសព្ទ 5G លំដាប់​មធ្យម​របស់​ vivo នេះ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣៨០ដុល្លារ ដល់ ៤២២ដុល្លារ ដែល​ជា​តម្លៃ​លើ​ទីផ្សារ​ប្រទេស​ចិន។ ចំពោះ​ការ​ចេញ​លក់​នៅ​លើ​ទីផ្សារ​បរទេស​​ vivo មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់