- 2020-04-01 04:32:15
- ព័ត៌មាន
ការលេចធ្លាយដំបូងបំផុតនៃ Galaxy Note20 បង្ហើបអំពីការឌីហ្សាញ
- 2020-04-01 04:32:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការលេចធ្លាយដំបូងបំផុតនៃ Galaxy Note20 បង្ហើបអំពីការឌីហ្សាញ
ចន្លោះមិនឃើញ
Samsung នឹងប្រកាសចេញស្មាតហ្វូនលំដាប់កំពូលមួយទៀតនៅអំឡុងចុងឆ្នាំនេះ ដែលនឹងជាអ្នកស្នងតំណែង Galaxy Note10 ចេញឆ្នាំមុន។ ពីមុនមកគេជឿជាក់ថាវានឹងមានឈ្មោះ Galaxy Note11 ប៉ុន្តែតាមដែល Samsung រំលងទៅប្រើឈ្មោះ Galaxy S20 នោះឈ្មោះស្មាតហ្វូនប្រើប៊ិចជំនាន់ថ្មីអាចជា Galaxy Note20។
ពេលនេះដែរដំណឹងលេចធ្លាយដំបូងបំផុតអំពី Galaxy Note20 ត្រូវបានគណនី @rquandt បង្ហាញចេញឡើង ដែលជាគណនីចែករំលែកដំណឹងលេចធ្លាយល្បីមួយ។ គណនីនេះបានបង្ហោះរូបភាពមួយចំនួនដែលជាពុម្ពនៃ LED View Cover សម្រាប់ Galaxy Note 11+ (អាចជា Galaxy Note 20 Ultra) ជំនាន់ថ្មី។
តាមរយៈពុម្ពនេះគេឃើញថា Galaxy Note20 Ultra គឺនឹងមានប្រើប្រាស់រចនាបថកាមេរ៉ារាងបួនជ្រុងទំហំធំដូចជា Galaxy S20 Ultra ដែរ ដូចនេះលក្ខណៈសម្បត្តិនៃកាមេរ៉ាក៏រំពឹងថាដូចគ្នាផងដែរ។
នៅលើពុម្ពនេះគេឃើញថាគ្រាប់ចុចគឺមានទីតាំងស្ថិតនៅផ្នែកខាងស្ដាំ ដែលវាជាជម្រើសនៃការឌីហ្សាញដែល Samsung បានប្រើលើស្មាតហ្វូនប៉ុន្មានស៊េរីចុងក្រោយរបស់ខ្លួន។ ទីតាំងគ្រាប់ចុចនេះនឹងផ្ទុយពី Galaxy Note10 ដែលវាមានទីតាំងស្ថិតនៅខាងឆ្វេង៕