- 2020-04-01 02:03:54
- ព័ត៌មាន
Facebook លុបចោលការបង្ហោះមួយរបស់ប្រធានាធិបតីប្រេស៊ីល
- 2020-04-01 02:03:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook លុបចោលការបង្ហោះមួយរបស់ប្រធានាធិបតីប្រេស៊ីល
ចន្លោះមិនឃើញ
Facebook បានលុបចោលនូវវីដេអូមួយដែលប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានបង្ហោះលើទំព័រផ្ទាល់ខ្លួន ដោយសារតែវីដេអូមានផ្ទុកព័ត៌មានមិនពិតអំពីជំងឺកូវីដ១៩។
ផ្អែកតាមការចុះផ្សាយរបស់ Tech Crunch បានឲ្យដឹងថានៅក្នុងវីដេអូដែលបានលុប លោក Bolsonaro បាននិយាយជាមួយអ្នកលក់ដូរតាមផ្លូវ។ លោកចង់ឲ្យពួកគេបន្តធ្វើការ ដែលវាផ្ទុយនឹងការណែនាំរបស់អង្គការសុខភាពពិភពលោក WHO ដែលណែនាំឲ្យមនុស្សលោកនៅដាច់ដោយឡែកពីគ្នា។
បន្ថែមពីនេះលោកបាននិយាយថាថ្នាំ Hydroxychloroquine គឺមានប្រសិទ្ធភាពក្នុងព្យាបាលជំងឺកូវីដ១៩។ ការលើកឡើងរបស់លោកប្រធានាធិបតីប្រេស៊ីលគឺជារឿងមិនពិតនោះទេ ព្រោះថាថ្នាំសម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩គឺកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង នៅមិនទាន់ភ្នាក់ងារពេទ្យ ឬអង្គការណាចេញមុខបញ្ជាក់ថាមានថ្នាំព្យាបាលនៅឡើយទេ។
អ្នកនាំពាក្យ Facebook បាននិយាយថា ៖ "យើងនឹងលុបមាតិកាណាមួយចេញពី Facebook និង Instagram ប្រសិនបើវាល្មើសនឹងច្បាប់របស់យើង។ ច្បាប់របស់យើងមិនអនុញ្ញាតឲ្យមានការបង្ហោះមាតិកាមានព័ត៌មានមិនពិតដែលអាចប៉ះពាល់ដល់សុខភាពនោះទេ។”
ប្រសិនបើមានអ្នកប្រើប្រាស់ Facebook ជឿថាការប្រើថ្នាំ Hydroxychloroquine អាចទប់ទល់នឹងជំងឺកូវីដ១៩បាន ពួកគេនឹងមិនខ្វាយខ្វល់អំពីការនៅដាច់ដោយឡែក ហើយនឹងបន្តការដើរហើរដែលអាចធ្វើឲ្យជំងឺកូវីដ១៩កាន់តែរាតត្បាតខ្លាំង៕