• 2020-03-31 03:43:20
  • ផលិតផលថ្មី

ចេញមួយទៀតហើយ! ទូរសព្ទ 5G តម្លៃថោក

  • 2020-03-31 03:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ក្រុមហ៊ុន​មេ Huawei ប្រកាស​ចេញ​ស្មាតហ្វូន​ត្រកូល P ជំនាន់​ចុង​ក្រោយ​បាន​ប៉ុន្មាន​ថ្ងៃ Honor ដែល​ម៉ាក​សាខា​​បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​ថ្មី​ម៉ូដែល Honor 30S ដែល​ជា​ស្មាតហ្វូន 5G តម្លៃ​ធូរ​ថ្លៃ​បំផុត។

Honor 30S មាន​បំពាក់​អេក្រង់ IPS ទំហំ ៦,៥ អ៊ីញ អាច​បង្ហាញ​រូបភាព​កម្រិត FHD+ មាន​ចោះ​រន្ធ​តូច​មួយ​លើ​អេក្រង់​សម្រាប់​បំពាក់​កាមេរ៉ា Selfie ទំហំ ១៦MP។ នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ស្មាតហ្វូន​គឺ​មាន​បំពាក់​ទ្រនាប់​ស្កេន​ម្រាម​ដៃ។

នៅ​ខាង​ក្រោយ​គឺ​មាន​បំពាក់​កាមេរ៉ា​ចំនួន​បួន​គ្រាប់ កាមេរ៉ា​មេ​មាន​ទំហំ ៦៤MP, កាមេរ៉ា Telephoto ទំហំ ៨MP អាច Zoom Optical បាន 3x និង Zoom Hybrid បាន 20x, កាមេរ៉ា Ultra-Wide ទំហំ ៨MP និង​កាមេរ៉ា​វាស់​ជម្រៅ​ទំហំ ២MP។

នៅ​ខាង​ក្នុង​គឺ​មាន​បំពាក់​នូវ​ឈីប​ Kirin 820 5G ដែល​វា​មាន​ទ្រាំទ្រ​នូវ​សេវា 5G មាន​ភ្ជាប់​ដោយ​ RAM ទំហំ ៨GB និង​អង្គ​ផ្ទុក​ជម្រើស ១២៨GB និង ២៥៦GB។ ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ Android 10 និង​ប្រើ​ប្រាស់ Magic UI 3.1.1, មាន​ថ្ម​ទំហំ ៤០០០ mAh ហើយ​អាច​សាក​ថ្ម​ល្បឿន ៤០ វ៉ាត់។

ការ​កុម្ម៉ង់​ទិញ​នៅ​ប្រទេស​ចិន​មាន​បើក​ទទួល​ចាប់​ពី​ថ្ងៃ​នេះ ជា​មួយ​តម្លៃ​ប្រមាណ ៣៣៨ ដុល្លារ និង ៣៨០ ដុល្លារ ដែល​ការ​ចេញ​លក់​នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ៧ ខែ​មេសា៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់