- 2020-03-28 04:37:09
- ព័ត៌មាន
"ឲ្យតែមានចំណង់និងខិតខំ ការងាររកស៊ីអ្វីក៏ដោយ គង់តែសម្រេច"៖ ឈៀង តេក ម្ចាស់សិប្បកម្មឡឥដ្ឋ
- 2020-03-28 04:37:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ឲ្យតែមានចំណង់និងខិតខំ ការងាររកស៊ីអ្វីក៏ដោយ គង់តែសម្រេច"៖ ឈៀង តេក ម្ចាស់សិប្បកម្មឡឥដ្ឋ
ចន្លោះមិនឃើញ
លោក ឈៀង តេក ម្ចាស់សិប្បកម្មឡឥដ្ឋ បានបង្ហើបប្រាប់ពីគន្លឹះក្នុងការធ្វើអាជីវកម្មថា ដោយសារសម័យបច្ចុប្បន្នមានបច្ចេកទេសទំនើប គ្រប់គ្នាឲ្យតែមានចំណង់ចំណូលចិត្តនិងខិតខំព្យាយាម ការងាររកស៊ីអ្វីក៏ដោយ គង់តែសម្រេច ទោះមុនដំបូងមានប៉ះពារបន្តិច ប្រៀបដូចជាធម្មជាតិមានខែប្រាំង និងខែវស្សាដូច្នោះដែរ ព្រោះទីផ្សារសេរីមានការប្រកួតប្រជែង។
ម្ចាស់សិប្បកម្មឡឥដ្ឋបង្កើតឡើងតាំងឆ្នាំ ១៩៩៩ បន្ថែមទៀតថា ដោយសារលោកគ្មានជំនាញក្នុងការផលិតឥដ្ឋ ប៉ុន្តែចង់ធ្វើវាឲ្យចេញជារូបរាង ដូច្នេះមុននឹងកើតចេញជាមុខរបរមួយនេះ លោកបានខិតខំសិក្សាស្វែងយល់ពីបងប្អូន និងអ្នកជំនាញជាច្រើនរូប ទម្រាំតែអាចឈរជើងហើយធ្វើវាបានសម្រេច។
បុរសវ័យ ៦៦ ឆ្នាំរូបនេះក៏បានប្រាប់ពីគោលបំណងបង្កើតឡឥដ្ឋ ដោយសារដំបូងឡើយគិតថា បើខេត្តសៀមរាប ជាទីតាំងអភិវឌ្ឃន៍ច្រើន ទៅថ្ងៃខាងមុខ ប្រសិនណាបើមានឡឥដ្ឋដែលនៅជិតនោះនឹងអាចកាត់បន្ថយថ្លៃចំណាយដឹកបានច្រើនមួយផ្នែកផងដែរ។
ពេលបង្ហាញវត្តមានក្នុងវីដេអូនៃកម្មវិធី “Hilux Hero | ទម្រាំមានថ្ងៃនេះ" លោកបានប្រាប់ថា រថយន្តជាជំនួយការដែលជួយបានគ្រប់យ៉ាង។ លោកធ្លាប់ប្រើប្រាស់រថយន្តអស់ ១១ ឆ្នាំមកហើយតាំងពីឆ្នាំ Toyota Hilux ២០០៧ និងបន្តដល់ម៉ូឌែល ២០២០។ រថយន្តទាំងនោះគឺ មានគុណភាពខ្ពស់ អាចជួយសម្រួលការងារបានច្រើនយ៉ាង និងមានបំពាក់បច្ចេកវិទ្យាទំនើបផ្តល់ភាពងាយស្រួលថែមទៀតផង៕
ទស្សនាវីដេអូខាងក្រោម៖