• 2020-03-27 07:57:14
  • ព័ត៌មាន

ទូរសព្ទប្រើឈីប SD865 តម្លៃខ្ទង់ ៤០០ដុល្លារ ត្រឹម ៣០វិនាទីលក់ដាច់អស់ខ្ទេច

  • 2020-03-27 07:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Redmi K30 Pro និង Redmi K30 Pro Zoom បាន​ប្រកាស​ចេញ​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ ដែល​​នា​ថ្ងៃ​ទី ២៤ ខែ​មីនា​វា​ត្រូវ​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ ហើយ​ថ្ងៃ​នេះ​គឺ​ជា​ការ​ដាក់​លក់​ដំណាក់​កាល​ដំបូង​នៅ​ប្រទេស​ចិន។

បើ​ផ្អែក​តាម​គណនី Weibo ផ្លូវ​ការ​របស់ Redmi បាន​ឲ្យ​ដឹង​ថា​ទូរសព្ទ​ទាំង​អស់​ដែល​ត្រៀម​សម្រាប់​ការ​លក់​ដំណាក់​កាល​ដំបូង​គឺ​លក់​អស់​ខ្ទេច​ក្នុង​ពេល ៣០វិនាទី ហើយ​ Xiaomi អាច​រក​ចំណូល​បាន​ប្រហែល ១៤ លាន​ដុល្លារ ក្នុង​ចន្លោះ​ពេល​នោះ។

មក​មើល​តម្លៃ K30 Pro គឺ​វា​មាន​ចាប់​ពី​ប្រមាណ ៤២៥ ដុល្លារ (RAM 6GB/ROM 128GB) និង​សម្រាប់​ Redmi K30 Pro Zoom គឺ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ៥២០ ដុល្លារ (RAM 8GB/ROM 256GB)។ ដូច​នេះ​បើ​គិត​គូ​ទៅ​ Xiaomi អាច​លក់​ស្មាតហ្វូន K30 Pro នេះ​បាន​មិន​តិច​ជាង ២៥ ០០០ គ្រឿង​ឡើយ៕

ចុចអាន ៖ ទូរសព្ទប្រើ Snapdragon 865 ថតវីដេអូ 8K មាន 5G តម្លៃខ្ទង់ ៤០០ដុល្លារ ចេញជាផ្លូវការ!

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់