• 2020-03-27 06:19:17
  • ព័ត៌មាន

Huwei P40 Pro+ ​ថ្លៃ​ជាង ១៥០ ដុល្លារ តើ​ខុស​គ្នា​បែប​ណា​ខ្លះ ធៀប​នឹង Galaxy S20 Ultra?

  • 2020-03-27 06:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​ក្រុមហ៊ុន Huawei ​បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​សេរ៊ី P40 ហើយ​ក្នុង​នោះ​ប្រភេទ​ធុន​ធ្ងន់​ជាង​គេ​គឺ P40 Pro+ ដែល​មាន​តម្លៃ​ ១ ៣៩៩ អឺរ៉ូ​ឬ​ ១ ៥៤៨ ដុល្លារ ​ធៀប​នឹង​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់ Samsung គឺ​ Galaxy S20 Ultra ​តម្លៃ ១ ៣៩៩ ដុល្លារ (តម្លៃ​ក្រៅ​ស្រុក) ខុស​គ្នា​ជិត ១៥០ ដុល្លារ។

ជាមួយ​នឹង​តម្លៃ​លើស​ខ្វះ​គ្នា​ប៉ុណ្ណឹង តើ​ម៉ូឌែល​ទាំង​ពីរ​មាន​ភាព​ខុស​ប្លែក​គ្នា​បែប​ណា​ខ្លះ?

អេក្រង់

Huawei P40 Pro+ បំពាក់​អេក្រង់ ៦,៥៨ អ៊ីញ OLED ​មាន​ប្រជ្រុយ​ទម្រង់​ដូច (S10+) បំពាក់​នៅ​ផ្នែក​ចំហៀង​ខាង​ឆ្វេង ដោយ​កម្រិត​បង្ហាញ 3640x1 200p ​មាន​ដង់ស៊ីតេ​អេក្រង់ 448ppi និង​គាំទ្រ​ល្បឿន Refresh rate 90Hz។

ក្រឡេក​ទៅ Galaxy S20 Ultra មាន​អេក្រង់ ៦,៩ អ៊ីញ Dynamic AMOLED 2X ​មាន​កម្រិត​បង្ហាញ 1440x3200p ​ខណៈ​ដង់ស៊ីតេ​អេក្រង់ 511ppi គាំទ្រ​ល្បឿន Refresh rate 120Hz។

គ្រឿង​ម៉ាស៊ីន (Hardware)

P40 Pro+ បំពាក់​ឈីប Kirin 990 SoC ផលិត​ដោយ Huawei ផ្ទាល់ អម​ដោយ GPU ប្រភេទ Mali-G76 ​និង​មក​ជាមួយ​នូវ​ RAM 8GB អម​អង្គ​ផ្ទុក​ជម្រើស 256/512GB។ រត់​លើ Android 10 អម​ផ្ទៃ​កម្មវិធី EMUI 10.1 ប៉ុន្តែ​មិន​គាំទ្រ​សេវាកម្ម​របស់ Google ទេ ដោយ​ជំនួស​កម្មវិធី Huawei AppGallery ​ជា​របស់​ក្រុមហ៊ុន​វិញ។ មាន​បំពាក់​នូវ​ថាមពល​ថ្ម ៤២០០mAh គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស ៤០ វ៉ាត់ និង​មុខងារ​សាក​ថ្ម​ឥត​ខ្សែ ខណៈ​លើ​ផ្នែក​អេក្រង់​ក៏​គាំទ្រ​ការ​ស្កេន​ម្រាម​ដៃ​ដោះ​សោ ដែល​លឿន​ជាង​មុន​ប្រមាណ ៣០ ភាគរយ​ទៀត​ផង។

ទៅ​មើល​ Galaxy S20 Ultra បំពាក់​នូវ​ឈីប Snapdragon 865 របស់ Qualcomm អម GPU ​ប្រភេទ Adreno 650។ មាន​ជម្រើស RAM 12GB/16GB ខណៈ ROM 256/512GB ​រត់​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ Android 10។ ថាមពល​ថ្ម ៥០០០mAh គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស​កម្លាំង ៤៥ វ៉ាត់ និង​សាក​ថ្ម​ឥត​ខ្សែ​កម្លាំង ១៥ វ៉ាត់។

កាមេរ៉ា

P40 Pro+ ប្រើប្រាស់​បង្គំ​កាមេរ៉ា ៥ គ្រាប់ មាន​ឡេន​មេ​ទំហំ 40MP Ultra-wide Cine Lens មាន Aperture F/1.8 + 50MP RYYB Ultra Vision Wide Lens មាន Aperture F/1.9 + 8MP 10X (Telephoto Lens) + 8MP 3X (Optical Telephoto Lens) + ToF Sensor។ ប្រព័ន្ធ​កាមេរ៉ា​នេះ​សោត​គាំទ្រ​ការ​បង្រួម Optical Zoom កម្រិត 10X និង Digital Zoom កម្រិត 100X។ ផ្នែក​កាមេរ៉ា​មុខ​ទំហំ 32MP + IR Depth Dual Selfie ជាមួយ​បច្ចេកវិទ្យា AI ជំនួយ។

ចំណែក​ឯ Galaxy S20 ultra មាន​បង្គំ​កាមេរ៉ា ៤ គ្រាប់ ឡេន​មេ 108MP F1/.8 ខណៈ​ឡេន Periscope ទំហំ 48MP F/3.6 ឡេន Ultrawide ទំហំ 12MP បូក​ផ្សំ​នឹង ToF Sensor។ ការ Zoom បែប Hybrid Optic Zoom ធ្វើ​បាន​កម្រិត 10X ខណៈ​ការ Zoom បែប Super-Resolution ធ្វើ​បាន​ដល់ 100X បន្សំ​នឹង​កាមេរ៉ា​មុខ​មាន​ទំហំ 40MP។

ការ​រចនា​តួ​ខ្លួន

P40 Pro+ មាន​វិមាត្រ​តួ​ខ្លួន 72.6x158.2x9.00 ម.ម (កម្រាស់) និង​ទម្ងន់​ខ្លួន ២២៦ ក្រាម។ ស្ថិត​នៅ​ជម្រើស ២ ពណ៌​មាន Ceramic White និង Ceramic Black។ មាន​អាវក្រោះ​ការពារ​ទឹក​និង​ធូលី​ស្តង់ដារ IP68។

Galaxy S20 Ultra មាន​វិមាត្រ​ខ្លួន 166.9x76.8.8mm (កម្រាស់) និង​ទម្ងន់ ២២២ ក្រាម។ មាន​ស្តង់ដារ​ការពារ​ទឹក​និង​ធូលី IP68 ដូច​គ្នា។

សម្រាប់​ការ​យល់​ឃើញ​របស់​អ្នក​ផ្ទាល់ តើ​រវាង​ម៉ូឌែល​ Huawei P40 Pro+ និង Galaxy S20 Ultra អ្នក​ពេញ​ចិត្ត​មួយ​ណា​ជាង?​

អានអត្ថបទ:

ប្រភព៖ pocketnow ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់