• 2020-03-25 08:02:07
  • ព័ត៌មាន

អ្នកចង់​បង្កើត App យក​រង្វាន់​​ពី​​ក្រសួង​​អប់រំ​​ គួរ​ស្វែង​យល់​គោលបំណង​សំខាន់​ទាំង​នេះ

  • 2020-03-25 08:02:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាសបើកការប្រកួតប្រជែងបង្កើត App ក្នុង​គោល​បំណង​ជា​ចម្បង​សម្រាប់ផ្តល់ព័ត៌មាន ឆ្លើយតបនៅក្នុងការគ្រប់គ្រង ការទប់ស្កាត់ និងការបង្ការការរីករាលដាលនៃជំងឺ Covid-19។

លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ បាន​បង្ហើប​ឲ្យ​ដឹង​​ពី​ចំណុច​គោល​ ៥ សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​។ លោក​បន្ថែម​ថា ប្រសិន​ណា​បើ​អ្នក​បង្កើត​មាន​គំនិត​ដែល​ប្លែក​ និង​ល្អៗ​មាន​អត្ថប្រយោជន៍​សម្រាប់​ដាក់​បញ្ជូល​ក្នុង​កម្មវិធី​នោះ​ សូម​រួសរាន់​ឡើង​ដើម្បី​បញ្ចេញ​ស្នាដៃ​ទាំង​នោះ​មក​ សូម​កុំ​ទុក​ចោល ដើម្បី​ឲ្យ​សហគមន៍​កាន់​តែ​ប្រសើរ​ឡើង​​តាម​រយៈ​​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ទាំង​នោះ​។

រូបតំណាង

លក្ខណៈសម្បត្តិ​ ឬ Feature យ៉ាងហោច​ណាស់ ៥ ដែល​​នឹង​ត្រូវ​មាន​នៅ​លើកម្មវិធី​នោះគឺ​៖

១) ព័ត៌មាន​ទូទៅ​ស្តី​ពី​ជំងឺ COVID-19៖

២) បច្ចុប្បន្ន​ភាព​នៃ​ជំងឺ និង​ការ​រីករាលដាល

៣) ការ​តាម​ដាន​ដំណើរ​ និង​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ

៤) ស្ថានភាព​សុខភាព

៥) ការ​ស្នើ​សុំជំនួយ​

បេក្ខជន​អាចដាក់​ពាក្យស្នើសុំ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​អ៊ីមែល event@moeys.gov.kh ឲ្យ​ត្រឹម​ថ្ងៃទី​ ១៥ ខែមេសា ឆ្នាំ​២០២០​ ។

សម្រាប់​ជ័យលាភីដែល​បង្កើត​បាន​ App «Khmer Education Covid19» ​នឹង​ទទួលបាន​ថវិកា​ពី​ ២០​ លាន​រៀលទៅ ៤០​ លាន​រៀល និង​ប័ណ្ណសរសើរ​មួយ​ផងដែរ​ពី​ក្រសួង​អប់រំ​។

ការប្រកួតប្រជែងបង្កើត App នេះត្រូវ​តែ​​មានឈ្មោះថា “Khmer Education Covid-19 App” ស្ថិតក្រោមមូលនិធិ “ការស្រាវជ្រាវ គនិតច្នៃប្រឌិត និងនវានុវត្តន៍” របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ព័ត៌មានលម្អិតពីលក្ខខណ្ឌ និងនីតិវិធី​នៃការចូលរួមប្រកួតប្រជែង សូមអានសេចក្តីជូនដំណឹងខាងក្រោម​៖

អត្ថបទ៖ រក្សា

មតិយោបល់