- 2020-03-25 03:11:19
- ព័ត៌មាន
អេស្ប៉ាញគ្រោងប្រើរ៉ូបូត តេស្តរកកូវីដ១៩ឲ្យបាន ៨ម៉ឺនលើកក្នុងមួយថ្ងៃ
- 2020-03-25 03:11:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេស្ប៉ាញគ្រោងប្រើរ៉ូបូត តេស្តរកកូវីដ១៩ឲ្យបាន ៨ម៉ឺនលើកក្នុងមួយថ្ងៃ
ចន្លោះមិនឃើញ
ប្រទេសអេស្ប៉ាញគ្រោងប្រើប្រាស់ទ័ពរ៉ូបូត ដើម្បីជួយដល់ការតេស្តរកកូវីដ១៩ ដែលនឹងអាចកាត់បន្ថយហានិភ័យនៃការឆ្លងដល់បុគ្គលិកពេទ្យ និងជួយសម្រាលបន្ទុកការងាររបស់បុគ្គលិកពេទ្យផងដែរ។
នៅប្រទេសអេស្ប៉ាញ មានប្រមាណ ១២% នៃអ្នកឆ្លងកូវីដ១៩ គឺជាបុគ្គលិកពេទ្យ បើគិតត្រឹមថ្ងៃទី ២៣ ខែមីនា។ ការចុះផ្សាយរបស់ Bloomberg បាននិយាយថាកងកម្លាំងរ៉ូបូតនឹងជួយកាត់បន្ថយហានិភ័យនៃបុគ្គលិកពេទ្យ ហើយនឹងជួយបង្កើនចំនួននៃការតេស្តរកកូវីដ១៩បានគុណនឹងបី ដែលបច្ចុប្បន្ននៅអេស្ប៉ាញមានការតេស្តរក ១៥ ០០០ ទៅ ២០ ០០០ លើកក្នុងមួយថ្ងៃ។
Raquel Yotti ជាប្រធាននៃវិទ្យាស្ថានសុខភាព Carlos III មានមូលដ្ឋាននៅទីក្រុង Madrid បាននិយាយនៅក្នុងសន្និសីទក្រសួងសុខាភិបាលកាលពីថ្ងៃសៅរ៍ថា ៖ "ផែនការក្នុងការធ្វើតេស្តដោយប្រើរ៉ូបូតបានឌីហ្សាញរូចរាល់ហើយ ហើយអេស្ប៉ាញបានប្ដេជ្ញាថានឹងទិញរ៉ូបូតចំនួនបួន ដែលអាចឲ្យយើងធ្វើការតេស្ត ៨ម៉ឺនលើកក្នុងមួយថ្ងៃ៕”