- 2020-03-25 02:12:17
- ព័ត៌មាន
លោក Bill Gates ថា អាមេរិកខកខានឱកាសក្នុងការគ្រប់គ្រង COVID-19 ដោយមិនបាច់នៅដាច់ដោយឡែក
- 2020-03-25 02:12:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Bill Gates ថា អាមេរិកខកខានឱកាសក្នុងការគ្រប់គ្រង COVID-19 ដោយមិនបាច់នៅដាច់ដោយឡែក
ចន្លោះមិនឃើញ
លោក Bill Gates សហស្ថាបនិក Microsoft បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានបាត់បង់ឱកាសក្នុងការគ្រប់គ្រងការរាតត្បាតកូវីដ១៩ ដោយមិនបាច់ឲ្យពលរដ្ឋនៅដាច់ដោយឡែកពីគ្នា។
អំឡុងការផ្សាយអនឡាញនៃកម្មវិធី TED Connects លោក Bill Gates បានលើកឡើងថា ៖ "សហរដ្ឋអាមេរិកបានរំលងឱកាសក្នុងការគ្រប់គ្រង (កូវដី១៩) ដោយមិនចាំបាច់ឲ្យពលរដ្ឋនៅដាច់ដោយឡែក។ យើងមិនបានបញ្ចេញសកម្មភាពភ្លាមៗក្នុងការមានលទ្ធផលអាចជៀសផុតពីការនៅដាច់ដោយឡែក។ នៅខែមករា គ្រប់គ្នាគួរតែចាប់ផ្ដើមមានការប្រុងប្រយ័ត្ន។”
នាថ្ងៃអង្គារដដែល លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកចង់ឲ្យអាជីវកម្មចាប់ផ្ដើមបើកដំណើរការឡើងវិញនៅត្រឹមថ្ងៃទី ១២ ខែមេសា ដើម្បីកាត់បន្ថយការប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ច។ មន្ត្រីក្នុងជួររដ្ឋាភិបាល និងអ្នកជំនាញផ្នែកសុខាភិបាលបានរិះគន់លើការសម្រេចចិត្តនេះ ដោយព្រមានថាការហៅមនុស្សឲ្យចូលធ្វើការវិញ នឹងធ្វើឲ្យប្រព័ន្ធសុខាភិបាលមានបន្ទុករឹតតែធ្ងន់ និងនាំឲ្យមានការស្លាប់កាន់តែច្រើន។
លោក Bill Gates ទទួលស្គាល់ថាការដាក់ខ្លួនឯងនៅដាច់ដោយឡែក នឹងនាំឲ្យមានផលប៉ះពាល់ខ្លាំងដល់ផ្នែកសេដ្ឋកិច្ច ប៉ុន្តែមិនមានជម្រើសណាល្អប្រសើរជាងនេះឡើយ។ លោកបានណែនាំឲ្យមានការនៅដាច់ដោយឡែកពីគ្នារយៈពេល ៦ ទៅ ១០ សប្ដាហ៍។
មហាសេដ្ឋីរូបនេះនិយាយថា ៖ "វាពិបាកក្នុងការប្រាប់ដល់ពលរដ្ឋទាំងអស់អំឡុងពេលផ្ទុះជំងឺរាតត្បាត...ថាពួកគេគួរតែត្រឡប់ទៅធ្វើការធម្មតា ទោះបីដឹងថាសកម្មភាពរបស់ពួកគេគឺធ្វើឲ្យជំងឺបន្តរាតត្បាត។”
លោកបានបន្ថែមទៀតថាសហរដ្ឋអាមេរិកត្រូវតែពង្រឹងសមត្ថភាពក្នុងការតេស្តរកកូវីដ១៩ និងគួរតែធ្វើការបង្ហាញផ្លូវឲ្យកាន់តែល្អប្រសើរដល់អ្នកដែលត្រូវការតេស្តកូវីដ១៩៕