- 2020-03-21 12:33:09
- ព័ត៌មាន
Jack Ma បរិច្ចាគម៉ាស់ និងឧបករណ៍ចាំបាច់ ដល់កម្ពុជា និងប្រទេសអាស៊ី ៩ទៀត
- 2020-03-21 12:33:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jack Ma បរិច្ចាគម៉ាស់ និងឧបករណ៍ចាំបាច់ ដល់កម្ពុជា និងប្រទេសអាស៊ី ៩ទៀត
ចន្លោះមិនឃើញ
លោក Jack Ma បានបរិច្ចាគសម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដល់ប្រទេសកម្ពុជា និងប្រទេស ៩ទៀតនៅអាស៊ី ដែលរួមមាន អាហ្វហ្គានីស្ថាន បង់ក្លាដេស ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្កា។ លោកបានប្រកាសឲ្យដឹងយ៉ាងដូច្នេះ នៅលើ Twitter របស់លោក នាថ្ងៃទី២១ ខែមីនានេះ។
សម្ភារៈទាំងនោះ រួមមាន ម៉ាស់១,៨លាន ឧបករណ៍ធ្វើតេស្តចំនួន ២១ម៉ឺនគ្រឿង សម្លៀកបំពាក់ការពារមេរោគចំនួន ៣៦០០០ និងឧបករណ៍ស្ទង់កម្ដៅ និងបញ្ចូលខ្យល់ជាច្រើនទៀតផងដែរ។
ប្រធានមូលនិធី Jack Ma និង Alibaba រូបនេះ បានបញ្ជាក់ថា ការដឹកជញ្ជូនសម្ភារៈទាំងអស់នោះ គឺមិនងាយស្រួលនោះទេ ប៉ុន្តែក្រុមការងាររបស់លោក នឹងធ្វើឲ្យបាន។
Go Asia! We will donate emergency supplies (1.8M masks, 210K test kits, 36K protective suits, plus ventilators & thermometers) to Afghanistan, Bangladesh, Cambodia, Laos, Maldives, Mongolia, Myanmar, Nepal, Pakistan & Sri Lanka. Delivering fast is not easy, but we'll get it done!
— Jack Ma (@JackMa) March 21, 2020
គួរំលឹកផងដែរថា កាលពីដើមសប្ដាហ៍កន្លងទៅ មូលនិធិ Jack Ma និងមូលនិធិ Alibaba ក៏បានឧបត្ថម្ភថ្នាំពេទ្យ និងបរិក្ខារពេទ្យជាច្រើន ទៅកាន់ប្រទេសអាស៊ាន ៤ ដែលកំពុងរងគ្រោះដោយសារកូវីដ១៩ ដែលមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និងហ្វីលីពីន៕