• 2020-03-19 06:27:27
  • ព័ត៌មាន

មកមើលឡាន McLaren Speedtail មួយគ្រឿងដំបូងបង្អស់ តម្លៃប្រហែលឡាន Bugatti

  • 2020-03-19 06:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត McLaren Speedtail មួយគ្រឿងដំបូងបង្អស់ ត្រូវបានដឹកឲ្យទៅដល់ដៃអតិថិជនរបស់ខ្លួនហើយ ដោយក្រុមហ៊ុន McLaren Brussels ក្នុងប្រទេសបែលហ្ស៊ិក ហើយវាមើលទៅពិតជាគួរឲ្យទាក់ទាញមែនទែន។

រថយន្តស្ព័រ McLaren Speedtail ដំបូងបង្អស់នេះ មានពណ៌ខៀវ រំលេចដោយដុំហ្វ្រាំងពណ៌ទឹកក្រូច ព្រមទាំងគម្របយ៉ាន់ Carbon Fiber លើកង់ខាងមុខ ដើម្បីជួយដល់ Aerodynamic។

គួរឲ្យដឹងថា រថយន្តរបស់ក្រុមហ៊ុនចក្រភពអង់គ្លេសនេះ នឹងត្រូវផលិតត្រឹមតែ ១០៦គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារទូទាំងពិភពលោក ជាមួយនឹងតម្លៃចាប់ពី ២,២៥លានដុល្លារ។ វាបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbocharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៧៤៦សេះ ជាមួយម៉ូទ័រអគ្គិសនីមួយ បន្ថែមកម្លាំង ៣០៨សេះទៀត សរុបទាំងអស់ ១០៣៥សេះ។

McLaren អះអាងថា រថយន្ត Speedtail នេះ មានល្បឿនអតិបរមាដល់ ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់