- 2020-03-19 04:02:25
- ផលិតផលថ្មី
ចេញយប់មិញ MacBook Air 2020 តម្លៃ ៩៩៩ ដុល្លារ ខុសគ្នានឹងសេរ៊ី 2019 បែបណាខ្លះ?
- 2020-03-19 04:02:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញយប់មិញ MacBook Air 2020 តម្លៃ ៩៩៩ ដុល្លារ ខុសគ្នានឹងសេរ៊ី 2019 បែបណាខ្លះ?
ចន្លោះមិនឃើញ
ទន្ទឹមនឹងការប្រកាស iPad Pro 2020 ក្រុមហ៊ុនយក្សអាមេរិក Apple ក៏បានចេញផ្សាយនូវកុំព្យូទ័រកម្រាស់ស្តើង MacBook Air សេរ៊ីឆ្នាំ ២០២០ ព្រមគ្នាកាលពីយប់មិញ។
ចំណុចរសើបលើ MacBook Air ឆ្នាំនេះ គឺកត្តាតម្លៃ ដោយវាធូរជាងមុនមួយសន្លឹក ពោលតម្លៃចាប់ផ្តើមពី ៩៩៩ ដុល្លារឡើងទៅ ខុសពីឆ្នាំទៅម៉ូឌែលចេញលក់ដំបូង ១ ០៩៩ ដុល្លារ ហើយនេះគឺជាម៉ូឌែលនៃត្រកូល Air ដំបូង មានបំពាក់នូវក្តារចុច Magic Keyboard។
+លក្ខណៈសម្បត្តិម៉ាស៊ីន MacBook Air 2020:
+ចំណុចខុសគ្នារវាង MacBook Air 2020/19:
ត្បិតបើតម្លៃធូរជាងមួយសន្លឹកមែន ប៉ុន្តែអ្នកត្រូវទទួលស្គាល់ថាប្រភេទអង្គគណនា CPU លើធុន ៩៩៩ ដុល្លារ គឺប្រើប្រាស់ត្រឹម Intel Core i3 ជំនាន់ទី ១០ ហើយជាប្រភេទ Dual-core ល្បឿន 1.1GHz តែប៉ុណ្ណោះ ខុសពីឆ្នាំទៅត្បិតតម្លៃខ្ពស់ជាងមែនពិត តែប្រើដល់ i5 ជំនាន់ទី ៨ ប្រភេទ Quad-core ល្បឿន 1.6GHz (លើកលែងតែអ្នកអាប់ដែតដល់កញ្ចប់តម្លៃ ១ ០៩៩/១ ២៩៩ ដុល្លារដើម្បីលឿនជាងឆ្នាំទៅ)។
មួយផ្សេងទៀតគឺថាមពលថ្ម ក្រុមហ៊ុន Apple បានបញ្ជាក់ឥតលាក់លៀមដោយសេរ៊ីឆ្នាំ ២០២០ អាចកាន់បានដល់ ១១ ម៉ោង ខណៈធុនចាស់កាន់បានដល់ ១២ ម៉ោង ពោលគឺកាន់បានតិចជាងមុនរយៈពេល ១ ម៉ោង។
យ៉ាងណាមិញ MacBook Air 2020 ក៏មានចំណុចពិសេសជាងមួយចំនួនដូចជាការបំពាក់នូវក្តារចុច Magic Keyboard (ខុសពីសេរ៊ីចាស់ Butterfly Keyboard) ការបំពាក់ SSD ទំហំតូចបំផុតចាប់ពី 256GB (ខុសពីសេរ៊ីចាស់ 128GB តូចបំផុត) និង RAM ប្រភេទ LPDDR4X (សេរ៊ីចាស់ LPDDR3)៕
អានអត្ថបទ: