• 2020-03-18 04:28:49
  • ព័ត៌មាន

វិទ្យាស្ថានជាតិ NIPTICT បន្តការសិក្សារបស់និស្សិត តាមការសិក្សាពីចម្ងាយ Distance Learning

  • 2020-03-18 04:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះដោយសារបញ្ហាវីរ៉ុស COVID-19 បានធ្វើឲ្យ​ប៉ះពាល់ដល់ការសិក្សារបស់សិស្សនិស្សិតនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក។ ដើម្បីចូលរួមចំណែក​បង្ការ​ និងទប់ស្កាត់ការឆ្លងនៃជំងឺ កូវីដ១៩ វិទ្យាស្ថានជាតិ NIPTICT បានរៀបចំដាក់ឲ្យនិស្សិតទាំងអស់ធ្វើការសិក្សាពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញ (Online Distance Learning) ដោយតម្រូវឲ្យ​និស្សិតសិក្សាជាមួយសាស្ត្រាចារ្យពីចម្ងាយតាមរយៈកម្មវិធី Google Hangouts Meet និង Google Classroom។

វិទ្យាស្ថានជាតិ NIPTICT ​ជា​គ្រឹះស្ថាន​ឧត្តមសិក្សាឯកទេស​ទូរគមនាគមន៍​ និងបច្ចេកវិទ្យាព័ត៌មាន បង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្ដល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce), ទូរគមនាគមន៍ និងបណ្ដាញ (Telecoms & Networking) និង វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ដែលជាជំនាញមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនាយុគសម័យសេដ្ឋកិច្ចឌីជីថលនិងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។

ការសិក្សាពីចម្ងាយនេះ នឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០នេះតទៅរហូតដល់បញ្ចប់មេរៀននីមួយៗក្នុងវគ្គសិក្សាបច្ចុប្បន្ន។ និស្សិតត្រូវតែចូលសិក្សាពីចម្ងាយពីផ្ទះឬពីទីកន្លែងណាដែលមានអ៊ីនធឺណិតល្បឿនលឿនជាមួយនឹងសាស្ត្រាចារ្យតាមកាលវិភាគដែលបានកំណត់។

ចំពោះបច្ចេកទេស សម្រាប់ការរៀនពីចម្ងាយ វិទ្យាស្ថានជាតិនឹងរៀបចំសេចក្តីណែនាំពីវិធីសាស្រ្តដំឡើងនៅពេលឆាប់ៗខាងមុខនេះ។ ចំពោះនិស្សិតដែលមានបញ្ហាបច្ចេកទេស គ្មានម៉ាស៊ីនកុំព្យូទ័រ ប្រើប្រាស់ផ្ទាល់ខ្លួន មិនមានលទ្ធភាពអាចភ្ជាប់អ៊ីនធឺណិតបាន សូមមេត្តាទាក់ទងមកកាន់មជ្ឈមណ្ឌលគាំទ្រការសិក្សានៃវិទ្យាស្ថានជាតិដើម្បីរកដំណោះស្រាយ៕

មតិយោបល់