- 2020-03-18 02:35:57
 - ព័ត៌មាន
 
បុរសជប៉ុនម្នាក់វែងជាងមុន ៩ សង់ទីម៉ែត្រក្រោយនៅអវកាស ៣ សប្ដាហ៍ 
- 2020-03-18 02:35:57
 - ចំនួនមតិ 0 | ចំនួនចែករំលែក 0
 
បុរសជប៉ុនម្នាក់វែងជាងមុន ៩ សង់ទីម៉ែត្រក្រោយនៅអវកាស ៣ សប្ដាហ៍ 
ចន្លោះមិនឃើញ
អវកាសយានិកជនជាតិជប៉ុនលោក Norishige Kanai ប្រកាសថា លោកបានលូតកម្ពស់ប្រមាណ ៩ សង់ទីម៉ែត្រក្រោយទៅរស់នៅក្នុងស្ថានីយអវកាសអន្តរជាតិរយៈពេល ៣ សប្ដាហ៍។
ការលូតកម្ពស់ ៩ សង់ទីម៉ែត្ររបស់លោក Norishige Kanai គឺជាការរកឃើញថ្មីមួយសម្រាប់ការសិក្សាពីអវកាស ខណៈនាពេលកន្លងមក NASA រកឃើញត្រឹមថារាងកាយមនុស្សដែលទៅនៅអវកាសអាចលូតកម្ពស់ចន្លោះពី ៣ ទៅ ៥ សង់ទីម៉ែត្រប៉ុណ្ណោះ។
លោក Norishige Kanai វ័យ ៤១ ឆ្នាំ ជាអវកាសយានិកជំនាញផ្នែកគ្រឿងម៉ាស៊ីន ហើយក៏ជាគ្រូពេទ្យវេជ្ជសាស្ត្រផងដែរ។ ការទៅដល់អវកាសកាលពីខែធ្នូ ២០១៧ នេះជាបេសកកម្មទីមួយរបស់លោក ដែលអមដំណើរដោយអវកាសយានិក Scott Tingle របស់ NASA និងAnton Shkaplerov របស់រុស្ស៊ី៕
អានអត្ថបទបន្ទាប់