- 2020-03-16 08:41:37
- ព័ត៌មាន
Jack Ma ប្រើ Twitter ជាលើកដំបូង រឿងធ្វើមុនគេគឺបង្ហោះរូបយន្តហោះដឹកម៉ាស់
- 2020-03-16 08:41:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jack Ma ប្រើ Twitter ជាលើកដំបូង រឿងធ្វើមុនគេគឺបង្ហោះរូបយន្តហោះដឹកម៉ាស់
ចន្លោះមិនឃើញ
លោក Jack Ma ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba បានចូលរួមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Twitter។
Tweet ដំបូងបំផុតគឺលោក Jack Ma បានបង្ហោះរូបភាពនៃយន្តហោះ China Eastern Airlines ដែលមានដឹកប្រអប់នៃម៉ាស់ និងឧបករណ៍តេស្តវីរុសកូរ៉ូណា ទៅកាន់សហរដ្ឋអាមេរិក ពីទីក្រុងសៀងហៃ។ លោក Jack Ma បានសរសេរថា ៖ "ការដឹកជញ្ជូនលើកដំបូងនៃម៉ាស់ និងឧបករណ៍តេស្តវីរុសកូរ៉ូណាទៅកាន់សហរដ្ឋអាមេរិក គឺកំពុងហោះចេញពីសៀងហៃ។ ជូនពរសំណាងល្អមិត្តៗនៅអាមេរិក។”
គួរដឹងថាមូលនិធិ Jack Ma Foundation និង Alibaba Foundation បានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅថា ពួកគេបានត្រៀមឧបករណ៍តេស្តវីរុសកូរ៉ូណាចំនួន ៥០ ម៉ឺនគ្រឿង និងម៉ាស់មុខចំនួន ១លានម៉ាស់ សម្រាប់ផ្ញើទៅកាន់សហរដ្ឋអាមេរិក ដែលមូលនិធិទាំងពីរក៏ធ្លាប់បានផ្ដល់ជំនួយដល់ជប៉ុន កូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ និងអេស្ប៉ាញផងដែរ៕