
- 2020-03-16 02:34:27
- ព័ត៌មាន
Ferrari សម្រេចបិទរោងចក្រផលិតឡាន មិនប្រាប់ក៏ដឹងថាមកពីមូលហេតុអ្វី
- 2020-03-16 02:34:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ferrari សម្រេចបិទរោងចក្រផលិតឡាន មិនប្រាប់ក៏ដឹងថាមកពីមូលហេតុអ្វី
ចន្លោះមិនឃើញ
ព្រោះតែវីរុសកូរ៉ូណាវាយលុកខ្លាំងនៅអ៊ីតាលី បានបង្ខំចិត្តឲ្យក្រុមហ៊ុន Ferrari បិទរាល់សង្វាក់ផលិតកម្មនៅរោងចក្រ Maranello និង Modena របស់ខ្លួនរហូតដល់ថ្ងៃទី ២៧ ខែមីនា។ ការសម្រេចចិត្តនេះ ក្រោយពី Lamborghini បានសម្រេចចិត្តដូចគ្នាក្នុងការបិទរោងចក្ររហូតដល់ថ្ងៃទី ២៥ ខែមីនា។
Ferrari បានបកស្រាយថា ខ្លួនបានធ្វើការសម្រេចចិត្តមិនមែនព្រោះតែការប្រកាសរបស់រដ្ឋាភិបាលតែមួយមុខនោះទេ ប៉ុន្តែក៏ដោយសារសង្វាក់ផលិតកម្មផ្គត់ផ្គង់របស់ខ្លួន បានរងការរំខានក្នុងកម្រិតជាសកល។ ដោយគ្មានគ្រឿងបន្លាស់ចាំបាច់សម្រាប់ការផលិតរថយន្តរបស់ខ្លួនរួមមាន Ferrari F8 Tributo និង Ferrari SF90 Stradale នោះរថយន្តមិនអាចផលិតបានឡើយ។
គិតត្រឹមពេលនេះ ប្រទេសអ៊ីតាលីមានការឆ្លងវីរុសកូរ៉ូណាជាង ២ ម៉ឺនករណី ដែលស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីប្រទេសចិន ក្នុងនោះចំនួនអ្នកស្លាប់មានជាង ១ ៨០០ នាក់ និងចំនួនអ្នកជាមានជាង ២ ៣០០ នាក់៕