- 2020-03-13 02:52:30
- ព័ត៌មាន
នេះអាចជាតម្លៃត្រកូល Huawei P40
- 2020-03-13 02:52:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះអាចជាតម្លៃត្រកូល Huawei P40
ចន្លោះមិនឃើញ
ត្រកូល Huawei P40 នឹងប្រកាសចេញនាអំឡុងចុងខែមីនានេះ ដែលមានចែកចេញជាច្រើនប្រភេទគឺ Huawei P40 ធម្មតា Huawei P40 Pro និងមាន P40 Pro Premium Edition មួយទៀត។
បើតាមការអះអាងរបស់វិបសាយភាសាក្រិចបានអះអាងថា P40 ដែលមានអង្គផ្ទុកទំហំ ១២៨GB នឹងដាក់លក់តម្លៃ ៨៤៩ អឺរ៉ូ (ស្មើប្រមាណ ៩៥៥ ដុល្លារ) ចំណែកប្រភេទ P40 Pro ដែលមានអង្គផ្ទុកទំហំ ២៥៦GB មានតម្លៃ ១ ១៣៩ អឺរ៉ូ (ស្មើប្រមាណ ១ ២៨០ ដុល្លារ)។ ចំណែកប្រភេទ Pro Premium Edition មិនមានការបញ្ជាក់នូវតម្លៃនៅឡើយទេ។
ស្មាតហ្វូនកំពូលរបស់ Huawei នេះនឹងចេញលក់នៅប្រទេសក្រិចនាខែមេសា ជាមួយស្មាតហ្វូនបត់អេក្រង់ Mate XS ដែលទើបប្រកាសចេញកាលពីថ្មីៗនេះ។ នេះមានន័យថាទីផ្សារដទៃទៀតនៅអឺរ៉ុប និងទីផ្សារផ្សេងទៀតក្រៅពីប្រទេសចិន អាចនឹងមានលក់នៅខែមេសាដូចគ្នា៕