• 2020-03-11 02:20:24
  • ហាងឆេងផលិតផល

តម្លៃ Google Pixel 4 ថ្មីនិងមួយទឹកខុសគ្នា ២០០ដុល្លារ

  • 2020-03-11 02:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ Google Pixel 4 និង Pixel 4 XL ថ្មីនិងមួយទឹកកំពុងលក់​តាម​ហាង។

Google Pixel 4 ដែល​បាន​ចេញ​លក់​នៅ​ឆ្នាំ ២០១៩ នេះ​ជា​ទូរសព្ទ​ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​រ៉ាដា Soli និង​មាន​ហាង​តិច​តួច​ប៉ុណ្ណោះ​ដែល​បាន​នាំ​យក​មក​លក់​នៅ​ខ្មែរ។

ត្បិត Google Pixel ស៊េរី​នេះ​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​ដូច​ស៊េរី​មុន​ៗ​ក៏​ពិត​មែន​តែ​បើ​និយាយ​ពី​តម្លៃ​ក៏​មិន​ចាញ់​ស្មាតហ្វូន​ស៊េរី​ចុង​ក្រោយ​ដទៃទៀតឡើយ។

បច្ចុប្បន្ន​ម៉ូដែល​ថ្មី​លក់​នៅ​តាម​ហាង​មាន​តម្លៃ៖

  • Google Pixel 4 ទំហំ 64GB មាន​តម្លៃ ៨៩៩ដុល្លារ
  • Google Pixel 4 XLទំហំ 64GB មាន​តម្លៃ ៩៥៩ដុល្លារ

តម្លៃ​មួយ​ទឹក៖

  • Google Pixel 4 ទំហំ 64GB មាន​តម្លៃខ្ទង់ ៧០០ដុល្លារ
  • Google Pixel 4 XLទំហំ 64GB មាន​តម្លៃខ្ទង់ ៧៥០ដុល្លារ

ចំពោះ​លក្ខណៈ​ពិសេស​របស់ Google Pixel 4 មាន​ដូច​ជា​កាមេរ៉ា​មាន​សមត្ថភាព​អាច​ចាប់​រូបភាព​ផ្កាយ​បាន​ទៀត​ផង​។ ក្រៅ​ពី​មុខងារ​ធំៗ Better Portrait Mode: មុខងារ​ព្រិល​ក្រោយ ឬ Portrait បាន​សមត្ថភាព​ខ្លាំង​ជាង​មុន​ បន្ទាប់​ពី​ Google បាន​បន្ថែម Live HDR+, telephoto មុខងា Night Mode & Astrophotography ជា​ដើម៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់