• 2020-03-11 01:34:22
  • ព័ត៌មាន

Concept មួយ​នេះ​ប្លែក Apple Mask Pro ​ប្រភេទ ៣ ​ស្រទាប់​តម្លៃ ៣៩៩ ដុល្លារ/ម៉ាស

  • 2020-03-11 01:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយតប​នឹង​ស្ថានភាព​ដ៏​ក្តៅ​គគុក​នា​ពេល​បច្ចុប្បន្ន ពាក់ព័ន្ធ​នឹង​ការ​រាតត្បាត​នៃ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី COVID-19 ក្រឡេក​ទៅ​មើល​អ្នករចនា​មួយ​រូប​ឈ្មោះ Justin Ciappara បាន​បង្ហាញ​នូវ Concept ប្លែក​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Apple Mask" ជា​គំរូ​ផលិតផល​ម៉ាស​ផលិត​ដោយ​ក្រុមហ៊ុន Apple។

ប្រភព​បាន​រចនា​ចេញ​ជា​ ៣ ជម្រើស​រួម​មាន​ដូច​ជា Apple Mask Pro, Apple Mask និង iMask ដែល​តម្លៃ​របស់​វា​ខុស​គ្នា​ទៅ​តាម​ប្រព័ន្ធ​ស្រទាប់​ការពារ​តិច​ច្រើន ហើយ​ភាព​ធន់​នឹង​ទឹក ក៏​ដូច​ជា​កម្រាស់។ តម្លៃ​ដែល​ប្រភព​អ្នក​រចនា​បាន​បញ្ជាក់​គឺ​ចន្លោះ​ពី ៩៩ ទៅ ៣៩៩ ដុល្លារ។

យ៉ាងណាមិញ​ទាំង​នេះ​គ្រាន់​ជា​ការ​ស្រមើស្រមៃ​របស់​អ្នក​រចនា​មួយ​ផ្នែក​តែ​ប៉ុណ្ណោះ ពោល​ពុំ​មែន​ជា​ការ​លក់​ផ្លូវការ​របស់​ក្រុមហ៊ុន Apple អ្វី​នោះ​ទេ។

រំឭក​ថា​គិត​ត្រឹម​ថ្ងៃ​ទី ១០ មិនា ឆ្នាំ ២០២០ ករណី​អ្នក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី COVID-19 មាន​ចំនួន ១១៦ ១៥២ ករណី​សរុប ដោយ​តួ​លេខ​អ្នក​ស្លាប់​កើន​ដល់ ៤ ០៨៨ នាក់ និង​ព្យាបាល​សះស្បើយ​ចំនួន ៦៤ ៣៨៥ នាក់៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់