- 2020-03-10 03:00:00
- ព័ត៌មាន
Faker សម្រេចបរិច្ចាគ ២៥ ០០០ដុល្លារជួយដល់ការប្រយុទ្ធនឹងមេរោគ COVID-19
- 2020-03-10 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Faker សម្រេចបរិច្ចាគ ២៥ ០០០ដុល្លារជួយដល់ការប្រយុទ្ធនឹងមេរោគ COVID-19
ចន្លោះមិនឃើញ
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា Gamer ដ៏មានប្រជាប្រិយ Faker បានបរិច្ចាគទឹកប្រាក់ដល់ទៅ ៣០លានវ៉ុន (ប្រមាណ ២៥ ០០០ដុល្លារ) ក្នុងសកម្មភាពសប្បុរសធម៌ ប្រឆាំងការឆ្លងរាតត្បាតដ៏សាហាវរបស់មេរោគកូរ៉ូណា ឬ COVID-19។
យ៉ាងណាមិញ ការរីករាលដាលនៃជំងឺឆ្លងប្រភេទថ្មីនេះ ពិតជាបង្កជាការព្រួយបារម្ភខ្លាំងដល់មនុស្សទូទាំងពិភពលោក។ ជាក់ស្ដែងសម្រាប់ប្រទេសកូរ៉េខាងត្បូងវិញ អ្នកឆ្លង និងស្លាប់ក៏កើនឡើងជាបន្តបន្ទាប់ ហើយចំនួនសប្បុរសជនក៏មានច្រើនផងដែរ ក្នុងនោះភាគច្រើនសុទ្ធតែអ្នកមានមុខមានមាត់ក្នុងសង្គម។ ងាកចូលវិស័យកីឡាអេឡិកត្រូនិក (E-Sport) វិញ ក្រៅពី Faker ក៏នៅមាន Gamer ផ្សេងទៀតរបស់ League ដែលបរិច្ចាគទឹកប្រាក់។ ក្នុងនោះរួមមាន Doint (ក្រុម FunPlus Phoenix) បានឧបត្ថម្ភ កាលពីខែមករា និង Chovy (ក្រុម DragonX) ឧបត្ថម្ភនៅដើមខែមីនានេះ។
មួយវិញទៀត ក្រៅពី Faker សមាជិកផ្សេងទៀតរបស់ក្រុម T1 ក៏នឹងគ្រោងបរិច្ចាគទឹកប្រាក់ជាបន្តបន្ទាប់នៅសប្ដាហ៍នេះ។ ជំនួយឧបត្ថម្ភទាំងនោះ បានមកពីទឹកប្រាក់ដែលអ្នកចូលមើល Stream បរិច្ចាគទៅតាមសទ្ធា ដើម្បីរួមគ្នាក្នុងសកម្មភាពមនុស្សធម៌៕