• 2020-03-06 02:42:08
  • ព័ត៌មាន

Huawei Mate Xs តម្លៃ ២ ៤០០ ដុល្លារ ចេញ​ថ្ងៃ​ដំបូង​លក់​ដាច់​ខ្ទេច​គ្មាន​សល់

  • 2020-03-06 02:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចេញ​ផ្សាយ​ស្មាតហ្វូន​បត់ Mate X កាល​ពី​ចុង​ឆ្នាំ ២០១៩ មក​ទល់​ខែ​មិនា​នេះ ក្រុមហ៊ុន Huawei បាន​បន្ត​អាប់ដែត​នៃ​សេរ៊ី​ថ្មី​មួយ​ម៉ូឌែល​ទៀត​គឺ Mate Xs ដែល​​វា​មាន​តម្លៃ​ដូច​សេរ៊ី​ចាស់ តែ​បន្ថែម​ Specs កប់​ជាង​មុន​បន្តិច។

នា​ព្រឹត្តិការណ៍​បើក​លក់​ថ្ងៃ​ដំបូង​ Mate Xs បាន​លក់​ដាច់​អស់​ពី​ស្តុក ខណៈ​ក្រុមហ៊ុន​ក៏​មាន​គម្រោង​បើក​លក់​លើក​ទី​ពីរ​ម្តង​ទៀត​នា​ថ្ងៃ​ទី ៨ មិនា។ Huawei ពុំ​បាន​បង្ហើប​ពី​តួ​លេខ​លក់​ចេញ​ផ្លូវការ​នៅ​ឡើយ ​តែ​គេ​ជឿ​ថា​នៅ​ខែ​ដំបូង​អាច​លក់​ដាច់​បាន ១០០ ០០០ គ្រឿង​ដូច Mate X ឆ្នាំ​ទៅ​ដែរ ខណៈ​តម្លៃ​ក៏​រក្សា​ថេរ​ប្រហែល ២ ៤០០ ដុល្លារ (តម្លៃ​ក្រៅ​ស្រុក)។

ការ​ផ្លាស់ប្តូរ​ធំៗ​លើ Mate Xs គឺ​ការ​បន្ថែម​ឈីប​ថ្មី Kirin 990 5G និង​ការ​ពង្រឹង​ប្រព័ន្ធ​បញ្ចុះ​កម្តៅ​ឲ្យ​កាន់​តែ​ល្អ​ជាង​មុន។ លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​ពុំ​មាន​ការ​ផ្លាស់ប្តូរ ពោល​គឺ​បន្ត​ប្រើ​កាមេរ៉ា ៤ គ្រាប់​នៅ​ខាង​ក្រោយ អម RAM 8GB អង្គ​ផ្ទុក 512GB និង​ថាមពល​ថ្ម ៤ ៥០០mAh ដដែល៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់