- 2020-03-04 02:14:52
- ផលិតផលថ្មី
Bentley យកឈើអាយុកាល ៥ពាន់ឆ្នាំ បំពាក់លើឡានតម្លៃ ២លានដុល្លារ
- 2020-03-04 02:14:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bentley យកឈើអាយុកាល ៥ពាន់ឆ្នាំ បំពាក់លើឡានតម្លៃ ២លានដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Bentley បានបង្ហាញចេញរថយន្ត Mulliner Bacalar ដែលជារថយន្តប្រភេទបើកដំបូលតម្លៃ ២ លានដុល្លារ មានចំណុចពិសេសបំផុតមួយគឺឌីហ្សាញបរិក្ខារខាងក្នុងជាមួយឈើដែលមានអាយុកាល ៥ ពាន់ឆ្នាំ។
ក្រុមហ៊ុនមានផែនការថានឹងដាក់តាំងបង្ហាញរថយន្តនេះក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Geneva Motor Show ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែកម្មវិធីនេះត្រូវរំសាយចោលវិញដោយព្រួយបារម្ភអំពីវីរុសកូរ៉ូណា។ ចុងក្រោយ Bentley សម្រេចចិត្តបង្ហាញចេញរថយន្តតាមរយៈអនឡាញវិញ។
រថយន្ត Bentley ថ្មីនេះគឺដំណើរការម៉ាស៊ីន ១២ ស៊ីឡាំង បង្កើតកម្លាំងបាន ៦៥០ សេះ ភ្ជាប់ជាមួយប្រអប់លេខ ៨ វគ្គ និងប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ទាំងបួន (ប៉ុងពីរ)។
ការតុបតែងបរិក្ខារខាងក្នុងគឺធ្វើអំពីឈើដែលត្រូវបានអភិរក្សដោយធម្មជាតិរយៈពេលជាង ៥ ពាន់ឆ្នាំ នៅតាមដងទន្លេ បឹង នៃតំបន់ East Anglia ចក្រភពអង់គ្លេស។ រស់នៅក្នុងដីសើមរយៈពេលជាង ៥ ពាន់ឆ្នាំ ធ្វើឲ្យឈើនេះមានពណ៌ខ្មៅប្លែកបំផុត។
គួរដឹងថារថយន្ត Mulliner Bacalar នេះខាងក្រុមហ៊ុន Bentley សម្រេចថាផលិតត្រឹម ១២ គ្រឿងប៉ុណ្ណោះ ដោយមួយគ្រឿងៗសុទ្ធតែមានម្ចាស់រួចទៅហើយ៕