• 2020-03-02 07:06:19
  • ព័ត៌មាន

Bugatti Veyron តម្លៃ២លានដុល្លារមួយគ្រឿង អាចត្រូវកម្ទេចចោល ពាក់ព័ន្ធការលាងលុយកខ្វក់

  • 2020-03-02 07:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ អាជ្ញាធរក្នុងប្រទេសហ្សំបៀ (Zambia) បានរិបអូសរថយន្ត Bugatti Veyron មួយគ្រឿង ដោយសង្ស័យពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់។

កំពូលរថយន្តស្ព័រនេះទើបតែមកដល់ប្រទេសហ្សំបៀ កាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ ប៉ុន្តែជីវិតរបស់វាអាចនឹងត្រូវសាបសូន្យ ប្រសិនបើម្ចាស់មិនអាចបញ្ជាក់អំពីការនាំចូលស្របច្បាប់។

គួរឲ្យដឹងថា រថយន្ត Bugatti Veyron នេះមានតម្លៃខ្ទង់ ២លានដុល្លារ ជារថយន្តថ្លៃបំផុតមួយ ដែលនាំចូលក្នុងប្រទេសហ្សំបៀ។ វាជាម៉ូដែលពិសេស គឺ Bugatti Veyron ប្រភេទ Sang Noir មានតែ ១២គ្រឿងគត់លើលោក។ វាបំពាក់ម៉ាស៊ីនចំណុះ ៨,០លីត្រ ទំហំ ១៦ស៊ីឡាំង មានកម្លាំង ១ ០០០សេះ អាចរត់ដល់ល្បឿនអតិបរមា ៤០៧គីឡូម៉ែត្រក្នុងមួយម៉ោង។ វាគឺជារថយន្ត Bugatti មួយគ្រឿងដំបូងបង្អស់ ដែលបង្ហាញខ្លួនក្នុងប្រទេសហ្សំបៀ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់