• 2020-03-02 01:50:00
  • ព័ត៌មាន

តេស្ត​ធុន​ធ្ងន់ ៥ ម៉ូឌែល​ចុង​ក្រោយ​រក​ឃើញ​ស្មាតហ្វូន​កំំពូល​មួយ​ថ្ម​កាន់​បាន​យូរ​បំផុត

  • 2020-03-02 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​គណនី YouTube ឈ្មោះ MrWhoseTheBoss បាន​ចែករំលែក​នូវ​វីដេអូ​ថ្មី​មួយ ជុំវិញ​ការ​ប្រៀបធៀប​ថាមពល​ថ្ម​នៃ​ស្មាតហ្វូន​ធុន​ធ្ងន់​ចំនួន ៥ ម៉ូឌែល រួម​មាន Galaxy S20 Ultra, iPhone 11 Pro Max, Galaxy Note 10+, Huwei Mate 30 Pro និង Pixel 4 XL។

ទាំង​ ៥ ម៉ូឌែល​មាន​កម្លាំង​ថ្ម​និង​សមត្ថភាព​អេក្រង់​ដូច​ខាង​ក្រោម៖

  • Galaxy S20 Ultra ថ្ម ៥ ០០០mAh បន្ទះ​ឈីប Exynos 990 អេក្រង់ ៦,៩ អ៊ីញ កម្រិត​បង្ហាញ2 400 x 1 080 (Refresh rate 120Hz)

  • iPhone 11 Pro Max ថ្ម ៣ ៩៦៩mAh បន្ទះ​ឈីប Apple A13 Bionic អេក្រង់ ៦,៥ អ៊ីញ កម្រិត​បង្ហាញ 2 688 x 1 242 (Refresh rate 60Hz)

  • Galaxy Note 10+ ថ្ម ៤ ៣០០mAh បន្ទះ​ឈីប Exynos 9825 អេក្រង់ ៦,៧ អ៊ីញ កម្រិត​បង្ហាញ 2 280 x 1 080 (Refresh rate 60Hz)

  • Huawei Mate 30 Pro ថ្ម ៤ ៥០០mAh បន្ទះ​ឈីប Kirin 990 អេក្រង់ ៦,៥៣ អ៊ីញ 2 400 x 1 176 (Refresh rate 60Hz)

  • Pixel 4 XL ថ្ម ៣ ៧០០mAh បន្ទះ​ឈីប Snapdragon 855 ​អេក្រង់ ៦,៣ អ៊ីញ 3 040 x 1 440 (Refresh rate 60Hz)

ការ​តេស្ត​នោះ​គឺ​ធ្វើ​ឡើង​ដោយ​ការ​បើក​ចោល​កម្មវិធី​មួយ​ចំនួន ហើយ​មិន​ឲ្យវាលោត​ Lock Screen ​អេក្រង់​ស្វ័យប្រវត្តិ​នោះ​ទេ ពោល​គឺ​បើក​រហូត​ដល់​អស់​ថាមពល​ថ្ម​ងងឹត​អេក្រង់​ឈឹង​តែ​ម្តង។ ជា​លទ្ធផល​មាន​ដូច​ត​ទៅ៖

  • Huawei Mate 30 Pro ថ្ម​កាន់​បាន ៨,៤៦ ម៉ោង
  • iPhone 11 Pro Max ​ថ្ម​កាន់​បាន ៨,២៨ ម៉ោង
  • Galaxy Note 10+ ថ្ម​កាន់​បាន ៧,២៨ ម៉ោង
  • Galaxy S20 Ultra ​ថ្ម​កាន់​បាន ៧,០២ ម៉ោង
  • Pixel 4 XL ​ថ្ម​កាន់​បាន ៦,២៥ ម៉ោង៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់