- 2020-02-28 09:12:27
- ព័ត៌មាន
ហ្គេមដ៏ល្បី លេងបង្កើតជំងឺឆ្លង ត្រូវដកចេញពី App Store ប្រទេសចិន
- 2020-02-28 09:12:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេមដ៏ល្បី លេងបង្កើតជំងឺឆ្លង ត្រូវដកចេញពី App Store ប្រទេសចិន
ចន្លោះមិនឃើញ
ហ្គេមល្បីឈ្មោះ Plague Inc. ដែលមានរបៀបលេងបង្កើតនូវជំងឺមួយឲ្យឆ្លងនៅទូទាំងពិភពលោក ត្រូវបានដកចេញពី App Store ក្នុងប្រទេសចិន ខណៈដែលវីរុសកូរ៉ូណាកំពុងផ្ទុះគ្រប់ទីកន្លែង។
Ndemic Creations ជាក្រុមហ៊ុនបង្កើតហ្គេមនេះបាននិយាយដូចនេះថា ៖ "យើងទទួលបានដំណឹងថា Plague Inc. មានបញ្ចូលនូវមាតិកាដែលខុសនឹងច្បាប់ប្រទេសចិន និងត្រូវបានដកចេញពី Apple Store នៃប្រទេសចិន។ ស្ថានភាពនេះ គឺមិនស្ថិតក្នុងដែនគ្រប់គ្រងរបស់យើងនោះទេ។”
យ៉ាងណាក្រុមហ៊ុនខាងលើនិយាយថានឹងព្យាយាមទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ដើម្បីព្យាយាមដោះស្រាយបញ្ហានេះ។ អំឡុងពេលនេះ Ndemic Creations និយាយថាពួកគេនិងបន្តផ្ដល់ការ Support និងការអាប់ដេតដល់ Plague Inc. នៅក្រៅប្រទេសចិន ដែលហ្គេមនេះនៅបន្តមាន។
គួរដឹងថាកាលពីចុងខែមករា ហ្គេម Plauge Inc. បានកើនឡើងចំនួនទាញយកច្រើនសន្ធឹកក្នុងប្រទេសចិន និងក្លាយជាហ្គេម iOS គិតលុយ ដែលពេញនិយមបំផុតមួយចិន។ បច្ចុប្បន្ននេះវាក៏ជាហ្គេមគិតលុយ ដែលពេញនិយមលើ App Store អាមេរិកផងដែរ៕